BY | pichey | / | 15-08-2024 | / | 9 |
ពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និងចំណេះដឹងទាក់ទងនឹងពន្ធដារ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និងចំណេះដឹងទាក់ទងនឹងពន្ធដារ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤, សាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន
ក្នុងគោលបំណងដើម្បីអោយបងប្អូនសិក្ខាកាមទាំងអស់ បានយល់ដឹងបន្ថែមពីវិជ្ជាជីវៈ ជំនាញ សរសេរព័ត៌មានសេដ្ឋកិច្ច និង ចំណេះដឹងពន្ធដា។ ដូច្នេះកម្មវិធីនេះនឹងផ្ដល់ ទទួលបាននូវចំណេះថ្មីៗ ក៏ដូចជាមូលដ្ឋានគ្រឹះនៃរបៀបសរសេរព័ត៌មានសេដ្ឋកិច្ច និងពន្ធដារ កាន់តែប្រសើរជាងមុន បន្ទាប់ពីបញ្ចប់កម្មវិធីសិក្ខាសិលានេះ
កម្មវិធីបណ្ដុះបណ្ដាលនេះផ្តោតសំខាន់លើ
1/ មូលដ្ឋានគ្រឹះសារព័ត៌មាន និងវិធីសាស្ត្រសរសេរព័ត៌មានសេដ្ឋកិច្ច
2/ បទពិសោធន៍ទាក់ទងនឹងការសរសេរព័ត៌មានសេដ្ឋកិច្ច
3/ ចំណេះដឹងទាក់ទងនឹងហិរញ្ញវត្ថុ បំណុល និងទិដ្ឋភាពទូទៅក្នុងវិស័យហិរញ្ញវត្ថុ
4/ បទប្បញ្ញត្តិស្តីពីសារពើពន្ធ
សូមបញ្ជាក់ផងដែរកម្មវិធីបណ្ដុះបណ្ដាលននេះគឺទទួលបានការសហការពី សមាគមសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និង សមាគមសហព័ន្ធភ្នាក់ងាសេវាកម្មពន្ធដារកម្ពុជា (CTAFA) ជាអ្នកសម្របសម្រួលនៅក្នុងអង្គសិក្ខា សាលា នៅក្នុងថ្ងៃនេះ។
|