BY | pichey | / | 31-07-2024 | / | 10 |
មន្រី្តជំនាញ ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ និងគណៈកម្មការផ្សារសំណាងតារាចុះអប់រំដល់អាជីវករផ្សារ
មន្រី្តជំនាញ ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ និងគណៈកម្មការផ្សារសំណាងតារាចុះអប់រំដល់អាជីវករផ្សារ
….
(ព្រះសីហនុ)៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ មន្រី្តជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ ក្រោមការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ និងគណៈកម្មការផ្សារសំណាងតារាបានចុះអប់រំដល់អាជីវករផ្សារឱ្យបានយល់ដឹងបន្ថែមពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងCCF COMPLAINT APP។ គោលបំណងនៃការចុះអប់រំនេះគឺជំរុញនូវចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារជូនអាជីវករឱ្យបានយល់ដឹងឱ្យកាន់តែច្រើនអំពីការទុកដាក់ផលិតផល ម្ហូបអាហារដែលត្រូវលក់ជូនអតិថិជនត្រូវតែមានសុវត្ថិភាពខ្ពស់ មិនប៉ះពាល់សុខភាព និងពុំដាក់មូវសារធាតុគីមីហាមឃាត់។
បន្ថែមពីការអប់រំ មន្រ្តីជំនាញក៏បានត្រួតពិនិត្យផលិតផលមួយចំនួន និងបិតនូវស្លាកអប់រំស្ដីពីសុវត្ថិភាពម្ហូបអាហារជូនអាជីវករក្នុងផ្សារផងដែរ។
|