BY | Heach | / | 11-07-2024 | / | 30 |
បារីក្លែងក្លាយ និងវត្ថុតាងសរុបចំនួន ៤២,៤៦៥គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុដុតកម្ទេចចោល
ព្រះសីហនុ៖ បារីក្លែងក្លាយប្រភេទ ESSE និងវត្ថុតាងសរុបជាង ៤០តោន ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីឆ្នាំ២០២០កន្លងមក ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុដុតកម្ទេចចោល នៅទីវាលមួយកន្លែងក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
រាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក ធុច បញ្ចសន្តិភាព បានបញ្ជាក់ឱ្យដឹងថា បារីកញ្ចប់ប្រភេទ ESSE និងវត្ថុតាងនានាទៀតដែលយកមកដុតនៅប៉ុន្មានថ្ងៃមុននេះ គឺអាជ្ញាធរបង្រ្កាបបានតាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។ ក្រោយមក ត្រូវបានសាលាដំបូងខេត្តព្រះសីហនបានចាត់តាមនីតិវិធីច្បាប់រហូតដល់ចេញជាសាលក្រមដុតកម្ទេចចោលនូវវត្ថុតាងសរុបចំនួន ១៥មុខ។
វត្ថុតាងទាំង១៥មុខនោះមានដូចជា៖
-
កន្ទុយស្នោបារីដើមតូច
-
ក្រដាសរ៉ូឡូរឹងទ្រនាប់កញ្ចប់បារី
-
ក្រដាសរ៉ូឡូមូរបារីដើមតូច
-
ថង់ផ្លាស្ទិចស្រោបសុងបារី
-
ថង់ផ្លាស្ទិចស្រោបកញ្ចប់បារី
-
ក្រដាស់រ៉ូឡូអាលុយមីញ៉ូម
-
សសៃថ្នាំជក់ (កេស)
-
សសៃថ្នាំជក់ (ការ៉ុង)
-
សម្បកកេស
-
ក្រដាសមូរកន្ទុយបារី ESSE សម្បកកញ្ចប់បារី ESSE សម្បកសុងបារី ESSE ថង់រុំកញ្ចប់បារី ESSE បារីដើមម៉ាក ESSE (មិនទាន់ខ្ចប់ និងបារីម៉ាក ESSE វេចខ្ចប់រួច៕
|