BY | Heach | / | 03-07-2024 | / | 69 |
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើស នៃសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ស៊ី ស៊ី អេ
សេចក្តីជូនដំណឹង
ស្តីពី
ការជ្រើសរើស ផ្នែករដ្ឋបាល និងផ្នែកទំនាក់ទំនង
នៃសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ស៊ី ស៊ី អេ
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ស៊ី ស៊ី អេ មានកិតិ្តយសសូមជម្រាបជូនដំណឹងដល់បេក្ខជន-បេក្ខនារី ទាំងអស់ឱ្យបានជ្រាបថាៈ សមាគម រើសបុគ្គលិកបន្ថែមចំនួន ០២ នាក់ដែលមានលក្ខខណ្ឌជ្រើសរើសដូចខាងក្រោម៖
១.ការជ្រើសរើស៖
• ផ្នែករដ្ឋបាល ចំនួន ០១ នាក់
• ផ្នែកទំនាក់ទំនង ចំនួន ០១ នាក់
២. លក្ខខណ្ឌនៃការជ្រើសរើស
• សញ្ជាតិខ្មែរ អាយុចាប់ពី ២៣-៤០
• ត្រូវមានបទពិសោធន៍ក្នុងជំនាញដែលបានរើសយ៉ាងតិច០២ឆ្នាំឡើងទៅ
• មានកំរិតវប្បធម៌ចាប់ពី ឆ្នាំទី៤ ឡើងទៅ ឬ កំពុងសិក្សា ផ្នែកគ្រប់គ្រង រដ្ឋបាល
• មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ
• ជាមនុស្សមានវិន័យ និងគោរពការងាររបស់ខ្លួន
៣. ពេលវេលា និង ការដាក់ពាក្យ
២.១. បេក្ខជនអាចដាក់ពាក្យ តាមតេឡេក្រាមបាន មានលេខ 097 406 8888 015 589 111និង 012 589 111 ។
|