BY | Admin | / | 03-07-2024 | / | 108 |
សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសបុគ្គលិក អង្គភាពសារព័ត៌មាន ឌីប៊ីធី
សេចក្ដីជូនដំណឹង
ស្ដីពី
ការជ្រើសរើស អ្នកយកសារព័ត៌មាន ផ្នែកទីផ្សារនិងទំនាក់ទំនង និងផ្នែកបច្ចេកទេសកាត់ត
អង្គភាពសារព័ត៌មាន ឌីប៊ីធី បានប្តូរឈ្មោះពី ប៊ីធីអិន តាមលិខិតអនុញ្ញាតលេខ ០៧៩ ព.ស.ល.អ របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤យើងខ្ញុំមានទីតាំងស្ថិតនៅមុខមន្ទីពេទ្យរុស្ស៊ី លើផ្លូវ២៧១ មានកិតិ្តយសសូមជម្រាបជូនដំណឹងដល់បេក្ខជន-បេក្ខនារី ទាំងអស់ឱ្យបានជ្រាបថាៈ អង្គភាពសារព័ត៌មាន ឌី ប៊ី ធី រើសបុគ្គលិកបន្ថែមចំនួន ០៨ នាក់ ដែលលក្ខខណ្ឌជ្រើសរើសដូចខាងក្រោម៖
✅️១.ការជ្រើសរើស៖
• អ្នកយកសារព័ត៌មាន ចំនួន០៥នាក់
• ផ្នែកទីផ្សារ និង ទំនាក់ទំនង ចំនួន០២នាក់
• ផ្នែកបច្ចេកទេសកាត់ត ចំនួន០១នាក់
✅️២. លក្ខខណ្ឌនៃការជ្រើសរើស
១.សញ្ជាតិខ្មែរ អាយុចាប់ពី 23-40
២.ត្រូវមានបទពិសោធន៍ក្នុងជំនាញដែលបានរើស យ៉ាងតិច០២ឆ្នាំ
៣.បើមានសញ្ញាប័ត្រជំនាញកាន់តែប្រសើរ
៤.ជាមនុស្សមានវិន័យ និង គោរពការងាររបស់ខ្លួន
✅️៣. ពេលវេលា និង ការដាក់ពាក្យ
៣.១. បេក្ខជនអាចដាក់ពាក្យ តាម តេឡេក្រាមបាន តាមលេខ 097 406 8888 012 589 111និង 097 985 4541 ។
៣.២. ផុតកំណត់ការជ្រើសរើស ថ្ងៃទី ២៩-កក្ដដា-២០២៤ ។
៣.៣ បេក្ខជនដាក់ពាក្យមុន ៣ថ្ងៃក្រោយអញ្ជើញមកសំភាសន៍ យ៉ាងយូ៥ថ្ងៃដឹងដំណឹង ។
|