ក្រុមហ៊ុនរបស់កូនខ្មែរ ក្នុងស្រុកមួយឈ្មោះ វីហ្គោរៀបចំវគ្គហ្វឹកហ្វឺនសម្រាប់សមាជិក សមាជិការបស់ខ្លួន នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាបនាព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុនក្នុងស្រុក ដែលជាស្នាដៃកូនខ្មែរមានឈ្មោះ ជី អូ វីហ្គោ បានរៀបចំវគ្គបណ្តុះបណ្តាលដល់សមាជិក សមាជិការបស់ខ្លួនចំនួន ៦០នាក់ ក្រោមប្រធានបទ « ឥរិយាបថបម្រើអតិថិជន» ។ គោលបំណងនៃវគ្គហ្វឹកហ្វឺននេះមាន ៤ សំខាន់ៗគឺ៖
១/ ឱ្យសមាជិក សមាជិការបស់ខ្លួនយកចិត្តទុកដាក់បម្រើ អតិថិជនឱ្យបានកាន់តែ ល្អប្រសើរ និងប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីទាក់ទាញបាននូវទំនុកចិត្តពីអតិថិជន កាន់តែច្រើន ។
២/ បើកបរមានសណ្តាប់ធ្នាប់នៅលើដងផ្លូវ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ។
៣/ យល់ពីគោលការណ៍ធានារ៉ាប់រងដែលក្រុមហ៊ុនបានផ្តល់ ។
៤/ បង្កើន ការប្រុងប្រយ័ត្ន ចំពោះ ហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងវិធីសាស្ត្រការពារ ។
សូមបញ្ជាក់ថា៖ ជី អូ វីហ្គោជាក្រុមហ៊ុនរបស់កូនខ្មែរក្នុងស្រុក និង ពុំមានភាគហ៊ុនបរទេសឡើយ ដែលបានបង្កើតឡើងស្របតាមច្បាប់នៃព្រះរាជាណាចក្រ កម្ពុជា ដែលឈានមុខគេក្នុងការបណ្តុះបណ្តាល់ក្រមសីលធម៌ និង ផ្តល់សេវាកម្ម កម្មវិធីហៅតាក់ស៊ីតាមទូរស័ព្ទដៃ ។
|