បើតាមសំដីម្ចាស់ហាងតាមប្រព័ន្ធតេឡេក្រាម បានអោយដឹងថា៖ សំរាប់សាគូរ៉ាសំភារៈប្រើប្រាស់ពីប្រទេសជប៉ុន:
យើងមានលក់សំភាៈដូចជា គ្រឿងសង្ហារឹម(តុទូកៅអី),សំលៀកបំពាក់,ស្បែកជើង,ប្រដាប់ប្រដារក្មងលេង,កាបូប,សំភារៈផ្ទះបាយ,គ្រឿងអង្លកានិងសំភារៈផ្សេងៗជាច្រើនមុខទៀត ដែលលក់ក្នុងតម្លៃសមរម្យតម្រូវតាមជីវាភាពនៃប្រជាពលរដ្ឋយើង។
ម្យ៉ាងទៀតសាខាថ្មីនេះគឺជា
1/សាខាទី១៥ នៅភ្នំពេញ
2/សាខាទី២៦ ទូទាំងប្រទេស
សំរាប់ហាងមីអាផលិតផលជប៉ុន:
យើងមានលក់ទំនិញប្រើប្រាស់ជាច្រើនមុខ ក្នុងតម្លៃតែមួយគឺ គ្រប់មុខ2$។ទំនិញនៅក្នុងហាង មានច្រើនជាង 1000មុខ។
សាខាបើកថ្មីនេះគឺជាសាខាទី ៧។គឺមាននៅក្នុងផ្សារអុីអន និង នៅខេត្តសៀមរាបផងដែរ ដែលមានទំនិញលើសពី5000មុខ។
គួរំលឹកផងដែរថា ៖ កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៣ ហាងសំភារៈជប៉ុន សាគូរ៉ា បានបើកសាខាទី ១៤ របស់ខ្លួន ដែលមានទីតាំង នៅតាមបណ្តោយផ្លូវវេងស្រេង ខាងកើត ផ្សារ k-mall ប្រមាណជាង ២០០មែត្រ។ ហើយកាលណុះម្ចាស់ហាងបានប្រកាស់ប្រមូសិនថា រាល់ការជាវសំភារៈពីហាងសាគូរ៉ាអស់ទឹកប្រាក់ចំនួនពី៣០ដុល្លាឡើង និងមានការចាប់ឆ្នោតយករង្វាន់ ជា គ្រឿងសម្អាង ម៉ាក Biyo ហើយ គេសង្កេតឃើញថា មានអ្នកត្រូវរង្វាន់មែន និង ម្ចាស់ហាងបានផ្តល់រង្វាន់ទាំងនោះដល់អតិថិជនពិតមែនដូចដែលមានក្នុងរូបភ្ជាប់មកស្រាប់។
គេនៅមិនទាន់ដឹងនៅឡើយទេថា ក្នុងឪកាសសម្ភោធជាផ្លូវការនូវសាខាទី ១៥នេះ ម្ចាស់ហាងមានការប្រូមូសិនពិសេសអ្វីទៀតឬយ៉ាងណាទេ បើចង់ដឹងមានតែសំណូមពរដល់ អតិថិជននានារបស់ ហាង សាគូរ៉ា ទៅចូលរួមផ្ទាល់ នៅថ្ងៃស្អែកនេះ ទើបដឹងថា មានប្រមូសិន អ្វីផ្លែកជានេះទៀត ឬ យ៉ាងណា?