សម្បទានដីសេដ្ឋកិច្ច គឺជាការជួនរយៈពេលវែង ដែលអនុញ្ញាតឲ្យក្រុមហ៊ុនសម្បទានឈូសឆាយដី ដើម្បីអភិវិឌ្ឍកសិឧស្សាហកម្ម និងអាចផ្ដល់ឲ្យសកម្មភាពផ្សេងៗ ដូចជា ចម្ការខ្នាតធំ ការចិញ្ចឹមសត្វ និងការសាងសងរោងចក្រ សម្រាប់កែឆ្នៃផលិតផលកសិកម្មជាដើម។
ដីដែលបានបរិច្ចាកសម្រាប់សម្បទានដីសេដ្ឋកិច្ច ត្រូវរួមចំណែកក្នុងទិសដៅ៖
•បង្កើតភាពមានការងាធ្វើរនៅជនបទ
•ផលិតទំនិញមានតម្លៃសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ
•រួមចំណែកក្នុងការបន្ថែមតម្លៃទៅតាមខ្សែរសង្វាក់បង្កើតតម្លៃ តាមរយៈប្លែងភាព និងការតភ្ជាប់សេវាជនបទ (ដូចជាកាកែច្នៃ ការដឹកជពញ្ជូន និងការវិចខ្ចប់) ដែលរាល់សកម្មភាពទាំងនេះនឹងបង្កើតចំណូលសម្រាប់រដ្ឋ។
សម្បទានដិសេដ្ឋកិច្ច អាចត្រូវបានផ្ដល់ឲ្យចំពោះដីដែលមានលក្ខខណ្ឌវិនិច្ឆ័យទាំង ៥ ដូចខាងក្រោម៖
•ដីដែលមិនបានចុះបញ្ជីនិងបានចាត់ថ្នាក់ជាដីឯកជនរបស់រដ្ឋ
•ដីដែលមានផែនការប្រើប្រាស់
•ដីដែលបានធ្វើការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គម
•ធានាថាគ្មានការបង្ខំ និងបណ្ដេញប្រជាពលរដ្ឋ ឬទីតាំងលំនៅថ្មី
•បើកចំហរឲ្យមានការពិគ្រោះយោបល់ ជាសាធារណៈរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងកំបន់សម្បទាន
រដ្ឋាភិបាលបានផ្ដោតលើការយកចិត្តទុកដាក់ក្នុងការទាក់ទាញសម្រាប់ការវិនិយោគលើដីឯកជនរបស់រដ្ឋ ដែលបានធ្វើអត្ដសញ្ញាណកម្មរួចហើយ សម្រាប់គោលដៅសម្បទានដែលមានផលិតភាព បង្កើតមានការងារធ្វើ និងបំពេញមុខងារជាដៃគូររបស់រដ្ឋឲ្យមកវិនិយោគលើដីរដ្ឋ។
រដ្ឋអាចផ្ដល់សម្បទានដីសេដ្ឋកិច្ចនៅគ្រប់ពេល ដោយហៅរកសំណើដែលជាកម្មវត្ថុសំរាប់ដេញថ្លៃ ទៅតាមលក្ខខណ្ឌដូចដែលបានចែងក្នុងអនុក្រឹត្យស្ដីពីការសម្បទានដី ស្របទៅតាមច្បាប់ និងនីតិវិធីស្ដីពីសម្បទាន។
-
គ្រប់សំណើសម្បទានដិសេដ្ឋកិច្ច ត្រូវតែមានផ្ដួចផ្ដើមដោយផ្អែកលើមូលដ្ឋាននៃទំរង់បែបបទជាស្ដង់ដារនៃការដាក់ពាក្យស្នើសុំ
-
ពាក្យសុំអាចដាក់ពាក្យនៅច្រកចេញចូលតែមួយនៃក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជា តម្លៃការវិនិយោគសរុបរបស់គំរោងមានទំហំទឹកប្រាក់ ២ លានដុល្លាសហរដ្ឋអាមេរិច។
-
លេខាធិការដ្ឋានបច្ចេកទេសធ្វើការកំណត់ប្រសិនបើការស្នើសុំនេះឆ្លើយតបទៅនិងដែនយុត្ដសាស្រ្ដ ដែលបានកំណត់ដោយលេខាធិការបច្ចេកទេស និងប្រសិនបើមានទីតាំងណាអាចទទួលពាក្យសុំនេះបាន ដោយផ្អែកទៅលើផែនការប្រើប្រាស់
សំណើជាផ្លូវការត្រូវមាន
-
ផែនការពាណិជ្ជកម្ម ដោយលំអិតអំពីផែនការប្រើប្រាស់ទីតាំង និងវិនិយោគ ព្រមទាំងផែនការចំណូលសម្រាប់ទីតាំង
-
ការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន ដោយរាប់បញ្ចូលទាំងផែនការគ្រប់គ្រងព្រៃឈើ
-
កាតវាយតម្លៃអំពីផលប៉ះពាល់ដល់សង្គម រាប់បញ្ចូលទាំងផលប៉ះពាល់ផ្សេងៗទៀត និងផលប៉ះពាល់ទៅលើភាពមានការងារធ្វើរបស់សម្បទាន
-
ផែនការទីតាំងនៅជាថ្មី សម្រាប់ការតាំងទីលំនៅថ្មីរបស់អ្នកស្រុកដែលបណ្ដាលមកពីសម្បទាន រួមទាំងការទូទាត់សំណង
-
ការផែនទីច្បាស់លាស់ មួយនៃទីតាំងសម្បទានដែលបានស្នើ ដោយបង្ហាញអំពីហេដ្ឋរបនាសម្ព័ន្ធដែលមានស្រាប់ និងហេដ្ឋរបនាសម្ព័ន្ធដែលគ្រោងធ្វើ
-
សកម្មភាពជាក់លាក់ ដែលអ្នកដាក់ពាក្យសុំត្រុវបមពេញឲ្យបាន មុនការផ្តួចផ្ដើមសម្បទាន
-
សកម្មភាពជាក់លាក់ ដែលមានេដ្ឋតម្រូឲ្យមាន មុខការផ្ដួចផ្ដើមសម្បទាន
កំណត់ហេតុនៃការសវនាកាសាធារណៈ ឬពិគ្រោះយោបល់នៅមូលដ្ឋានអំពីសំណើនេះ។
សំណើជាផ្លូវការនឹងត្រូវបានដាក់ឲ្យស្ថិតនៅក្រោមពិនិត្យឡើងវិញដោយលេខាធិការដ្ឋានបច្ចេកទេស។
លទ្ធផលនៃការពិនិត្យឡើងវិញនេះនឹងត្រូវ
-
យល់ព្រមលើសំណើ និងធ្វើការចរចាររៀបចំសេចក្ដីសន្យា ដើម្បីចងភ្ជាប់ភាគីទាំងពីរនាក់ទៅ និងលក្ខខណ្ឌនៃសំណើជាផ្លូវការនេះ
-
យល់ព្រមលើសំណើ ដោយតម្រូវឲ្យធ្វើវិសោធនកម្មខ្លះ
ការផ្ដួចផ្ដើមគម្រោងសម្បទានដីសេដ្ឋកិច្ច មានរូបភាពគី៖
១.សំណើមានការអំពាវនាវ ដែលមានអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាជាអ្នកលើកគម្រោង ដើម្បីអំពាវនាវឲ្យអ្នកវិនិយោគដាក់សំណើ
២.សំណើមិនមានការអំពាវនាវ ដែលមានអ្នកវិនិយោគជាអ្នកលើកគម្រោងស្នើទៅរដ្ឋ ដើម្បីសុំការអនុញ្ញាត។