១ របៀបសសេរអត្ថបទ ប្រៀបធៀបផលិតផលក្លែងក្លាយ និង ផលិតផលពិត
តើវាជាបច្ចេកទេស សសេរដ៍សំខាន់ឬទេ សម្រាប់បងប្អូនអ្នកសារព័ត៌មានរបស់យើងទៅលើចំណងជើង ឬ ចំណេះដឹងផ្នែកផលិតផលក្លែងក្លាយ និង របៀបរបប សសេរ ពីការប្រៀបធៀបមួយណាផលិតផលពិត មួយណា ផលិតផលក្លែងក្លាយ និង ជាពិសេសគឺ ផលិតផលមួយណាពិត តើមានអ្វីខ្លះជាសំអាង តើរកព័ត៌មានទាំងនេះដោយរបៀបណា?
ចំលើយទាំងនេះទាល់តែនៅក្នុងវគ្គបណ្តុះបណ្តាលប៉ុណ្ណោះបានអាចធ្វើការបកស្រាយបានលំអិត និង ទូលំទូលាយ។
២ របៀបសសេរអត្ថបទ ព័ត៌មានក្តៅអំពីផលិតផលក្លែងក្លាយ ឬ ពេលសមត្ថកិច្ចចុះបង្ក្រាប។
តើអ្នកសារព័ត៌មានគួធ្វើយ៉ាងណា ហើយសសេររបៀបណាអំពីព័ត៌មានក្តៅពេលសមត្ថកិច្ចចុះបង្ក្រាប ហើយ ការសសេរនោះសំដៅលើព័ត៌មានព្រឹត្តិការ ឬ ព័ត៌មានពិតផ្ទាល់ពីកន្លែងកើតហេតុដែលសមត្ថកិច្ចកំពុងប្រតិបត្តិការ ជាពិសេសករណីខ្លះក៍មានសមត្ថកិច្ចខឹលខូចមួយចំនួនបានប្រើប្រាស់មុខងារ ឬ ឯកសណ្ឋានដើម្បីគំរាមគំហែងពាណិជ្ជករ អាជីវករ ក្នុងការទាមទាផលប្រយោជន៍ខុសច្បាប់
បើមានករណីនេះមែនតើអ្នកសារព័ត៌មានគួសសេរពីព្រឹត្តិការទាំងនេះយ៉ាងដូចម្តេច?
៣ របៀបសសេរអត្ថបទអង្កេត ទាក់ទងនិងផលិតផលក្លែងក្លាយ
តើពាក្យអង្កេតមានន័យយ៉ាងណានៅក្នុងពេលនេះ
ពិតណាស់ពាក្យអង្កេត ទាក់ទងនិងផលិតផលក្លែងក្លាយមានន័យទូលំទូលាយ និង វែងឆ្ងាយណាស់ តើយើងអាចសង្ខេបខ្លះៗបានទេ?ថាបាន ពាក្យអង្កេតទាក់ទងនិងផលិតផលក្លែងក្លាយនៅពេលនេះយើងអាចសង្ខេបខ្លីៗបានថា៖ អង្កេតទៅលើភាពត្រឹមត្រូវរបស់ផលិតផល,អង្កេតទៅលើប្រភពនាំចូល ,ទៅលើឯកសារគតិយុត្តិ,ទៅលើការអនុវត្តន៍ច្បាប់ ,ទៅលើពេលសមត្ថកិច្ចចុះបង្ក្រាបត្រឹមត្រូវហើយឬនៅ,អង្កេតទៅលើដំណើរការនីតិវិធីរបស់សំណុំរឿងផលិតផលក្លែងក្លាយ និង ការអនុវត្តទោសជាដើម។ល។
ចំពោះអង្កេតយ៉ាងណានោះទាល់តែបានចូលរៀបវគ្គខាងលើយបានដឹងលំអិត ច្បាស់លាស់។
៤ របៀបស្វែងរកប្រភពផលិតផល និង អត្តសញ្ញាណក្រុមហ៊ុននាំចូល។
តើអ្នកសារព័ត៌មានកន្លងមកធ្លាប់ដែលបានអង្កេតរកប្រភពផលិតផលខុសច្បាប់ដែរឬទេ ហើយ អត្តសញ្ញាណក្រុមហ៊ុននាំចូលគួធ្វើយ៉ាងណាដើម្បីដឹងអំពីអត្តសញ្ញាណទាំងនោះ កាន់តែជ្រៅទៀតហើយ ចំពោះចំណេះដឹងទាំងនេះ ។
៥ វិធីត្រឹងត្រូវដើម្បីចុះយកព័ត៌មានក្នុងទីកើតហេតុ ពេលសមត្ថកិច្ចចុះបង្រ្កាប។
ពិតណាស់ថាពេលសមត្ថកិច្ចចុះប្រតិបត្តិការណ៍ម្តងៗមិនងាយមានអ្នកសារព័ត៌មានណាបានដឹងឡើយ និង ជាពិសេសគឺ ធ្វើយ៉ាងណាអោយបានត្រឹមត្រូវ និង សុវត្ថិភាព ប្រសិទ្ធិភាព ចំពោះការចុះយកព័ត៌មានទាំងនេះ។
ទាំងនេះទាល់តែបានចូលរៀនវគ្គរបៀបសសេរព័ត៌មាន បែប សេដ្ឋកិច្ចហើយបានដឹងអំពីបច្ចេកទេសលំអិតក្នុងរឿងនេះ និង បានចោទជាសំនួរដើម្បីស្រាយចំងល់របស់អ្នកសារព័ត៌មាន។
តើត្រូវធ្វើយ៉ាងណាដើម្បីបានចូលរៀនវគ្គនេះ? តើវគ្គនេះគិតថ្លៃដែរឬទេ?
ពិតណាស់វគ្គនេះជាវគ្គរបស់សមាគម ស៣ ហើយជាវគ្គពិសេសទៀតផង មើលទៅបែបត្រូវគិតថ្លៃហើយ សំខាន់ ថាតើធ្វើយ៉ាងណាបានចូលរៀន?នោះគឺត្រូវដាក់ពាក្យសុំចូលរៀនវគ្គនេះអោយបានមុនថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២នេះ
ការដាក់ពាក្យនេះគឺតាមរយៈTelegram លេខ012 221819
Group : https://t.me/+XSH1P45s1QqlZ3VO
Page : https://www.facebook.com/AJNE-Association-100612502298542/
អាចដាក់ពាក្យបានតែចំពោះនិពន្ធនាយក ឬ និពន្ធនាយករងតែប៉ុណ្ណោះ(ត្រូវមានឯកសារបញ្ជាក់បានត្រឹមត្រូវ)