ប្រភបដើមបណ្ដឹងបញ្ជាក់ទៀត ខ្លនបានហៅទូរសព្ទ័ឲ្យឈ្មោះ ណៃ វ៉ាន់នាត ដើម្បីដោះស្រាយទូទាត់សងប្រាក់ប៉ុន្តែលោក ណៃ វ៉ាន់នាត គេចវេសមិនព្រមចូលខ្លួនដោះស្រាយឡើយ ក្រោយឃើញរោគសញ្ញានៃការឆបោក ទើបដើមបណ្ដឹងសម្រេចដាក់ពាក្យប្តឹងទៅស្ថាប័នតុលាការដើម្បីទៀមទារយុត្តិធម៌តែម្ដង។ទាក់ទិនករណីខាងលើជនរងគ្រោះសង្ឃឹមយ៉ាងមុតមាំថា តុលាការនឹងជួយស្វែងរកយុត្តិធម៌ជូនដើមបណ្ដឹង ដោយអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុតនឹងចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាច្បាប់ជាធរមាន។
អង្គភាពយើងបានហៅទូរស័ព្ទសម្ភាសន៍លោក ណៃ វ៉ាន់នាត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះលោកបានឲ្យដឹងថា«ករណីនេះលោកបានចូលឆ្លើយរួចហើយ! លោក និងមេធាវីក៏បានទៅជួបភាគីដើមបណ្ដឹងដោយផ្ទាល់ដែរដើម្បីសុំសងប្រាក់ក្នុង១ខែចំនួន៣០០០$ ប៉ុន្តែភាគីដើមបណ្ដឹងមិនព្រមយក ហេតុអ្វីចង់ផ្សាយព័ត៌មានដូច្នេះមានន័យថាភាគីដើមបណ្ដឹងចង់បំផ្លាញកិត្តិយសរូបលោក!» ៕