បើយោងតាមប្រភពម្ចាស់ដេប៉ូទាំង៤២នាក់បានឲ្យដឹងថា៖ មន្ត្រីក.ប.បបានចុះមកចែកលិខិតអញ្ជើញនេះហាក់បីដូចជាធ្វើឡើងយ៉ាងតក់ក្រហល់ខុសភាពប្រក្រតីពីព្រោះថាទីតាំងម្ចាស់ដេប៉ូមានរហូតដល់៤២កន្លែងស្ថិតនៅភូមិ ឃុំ ស្រុក ផ្សេងៗគ្នា ប៉ុន្តែមន្រ្តីក.ប.បបានចុះចែកត្រឹមតែមួយព្រឹកប៉ុណ្ណោះ ហើយពួកគាត់ចង់ឲ្យមានសមាសភាពមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលូយ និងសាលាខេត្តកណ្ដាល ប្រសិនបើគ្មាននោះទេពួកគាត់ទាំងអស់គ្នានឹងមិនចូលរួមតាមការអញ្ជើញឡើយ។
ប្រភពម្ចាស់ដេប៉ូដដែដែលបានឲ្យដឹងទៀតថា៖គោលបំណងដែលពួកគាត់ទាំងអស់គ្នាបានប្ដឹងប្រធានសាខាក.ប.ប ខេត្តកណ្ដាលនេះ ដោយសារពួកគាត់មិនពេញចិត្តចំពោះការអនុវត្តច្បាប់របស់លោក តូច ចៅកុយ និងពួកគាត់នៅតែទទួចស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ជាពិសេសឯកឧត្តម ផាន អូន ធ្វើការដកលោក តូច ចៅកុយ ចេញពីប្រធានសាខា ក.ប.បខេត្តកណ្ដាលតែម្ដង។
មហាជនមានការនឿយឆ្ងល់ថាការចេញលិខិតអញ្ជើញយ៉ាងតក់ក្រហល់នេះជាការរំលោភនីតិវិធីដែរឬទេ? តើការចេញលិខិតអញ្ជើញនេះក្នុងគោលបំណងអ្វីឲ្យពិតប្រាកដ?
ទោះបីយ៉ាងណាការចេញលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានក.ប.ប ទៅម្ចាស់ដេប៉ូប្រេងទាំង៤២នាក់យ៉ាងតក់ក្រហល់ ខណៈបណ្ដឹងរបស់ម្ចាស់ដេប៉ូបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងសាលាខេត្តកណ្ដាល មិនទាន់ដឹងថាមានចំណាត់ការនីតិវិធីយ៉ាងណានៅឡើយ។
ដោយឡែកអង្គភាពយើងបានសម្ភាសន៍ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ប៉ុន្តែមិនលើកទូរស័ព្ទ៕