ឆ្លៀតក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូមាតាបិតា អាណាព្យាបាល សិស្សនៃសាលាបឋមសិក្សាមេសរប្រចាន់លើ សូមគោរពជូនពរ ក្រុមគ្រួសារកុងទាំងពីរជួបតែសេចក្ដីសុខ សេចក្ដីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងជួបនូវពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា៖ក្រោមការដឹកនាំរបស់គណៈពង្រឹងចុះជួយមូលដ្ឋានភូមិមេសរប្រចាន់លើ និងនាយកសាលា ព្រមទាំងគណៈគ្រប់គ្រងសាលាមេសរប្រចាន់លើបានអភិវឌ្ឍសាលារៀនដោយមានការីកចម្រើនយ៉ាងលឿននិងឆាប់រហ័សជាក់ស្ដែងដូចជា ការកសាងរបងសាលារៀន ខ្លោងទ្វារសាលា កសាងបង្គន់អនាម័យ និងតារាងបាល់សម្រាប់សិស្សានុសិស្ស រួមទាំងសមិទ្ធិផលជាច្រើនទៀត ដោយមានការចូលរួមជ្រោមជ្រែងពីសំណាក់សប្បុរសជនជិតឆ្ងាយនិងក្រុមការងារបក្សចុះជួយមូលដ្ឋានភូមិមេសរប្រចាន់លើ៕