BY | Bongvy | / | 25-09-2021 | / | 349 |
ទ្រាំលែងបានហើយ!ប្រជាពលរដ្ឋប្ដឹងមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យទៅអង្គភាពប្រឆាំងអំពើពុករលួយ
បន្ទាយមានជ័យ)៖យោងតាមពាក្យបណ្ដឹងលោក ស្រី ហោម គីមវង់ ចុះថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១បានដាក់ពាក្យបណ្ដឹងចូលអង្គភាពប្រឆាំងអំពើពុករលួយចំពោះទង្វើលលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ករណីប្រព្រឹត្តអំពើពុករលួយ ។
នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបានពីសារព័ត៌មានCPC News
យោងពាក្យបណ្ដឹងបានឲ្យដឹងទៀតថា កំឡុងពេលដើមឆ្នាំ២០២០ ពេលដែលស្ថានភាពជំងឺកូវីដ១៩ បានឆ្លងមកដល់ប្រទេសកម្ពុជា រូបគាត់បានប្ដូរមុខរបរពីលក់ចាប់ហួយមករកស៊ីឈ្នូលដឹកអីវ៉ាន់ឲ្យអាជីវករក្នុងខេត្តបន្ទាយមានជ័យស្រាប់តែពេលនោះមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យបានទាមទារឲ្យរូបគាត់បង់ក្បាលឡានក្នុង១ខែ ១៥០០០០រៀល(ដបប្រាំម៉ឺនរៀល)យមិនមានវិក័យបត្រត្រឹមត្រូវដើម្បីបង់ចូលជាថិវិកា
ជាតិឡើយ។
ក្នុងបណ្ដឹងដដែលបន្ថែមទៀតថា មន្ត្រីក.ប.បខេត្តបន្ទាយមានជ័យបានគំរាមកំហែងទៀតថា ប្រសិនបើរូបគាត់មិនព្រមបង់ប្រាក់ជាប្រចាំខែឲ្យនោះទេ នោះគេនឹងចាប់ឡានដឹកទំនិញរបស់គាត់បញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ដោយមានការព្រួយបារម្ភភ័យខ្លាចផងនោះរូបគាត់ជាជនរងគ្រោះសម្រេចចិត្តបង់ប្រាក់ដល់មន្ត្រីក.ប.ប ខេត្តបន្ទាយមានជ័យ។
ក្រោយមកទៀតកំឡុងខែមេសា ឆ្នំា២០២១ លោក សាន វិជ្ជាសារ៉ាវុធ និង លោក ឈូន ពិសី និង លោក កែវ
ជាមន្ត្រីក.ប.ប ខេត្តបន្ទាយមានជ័យ ដោយទាមទារតម្លើងតំលៃបង់ក្បាលឡាន ដោយសារទ្រាំលែងបាន
ចំពោះទង្វើលរបស់ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ
លោកស្រីសម្រេចចិត្តដាក់ពាក្យបណ្ដឹងគោរពស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រីគួរមានវិធានការផ្លូវច្បាប់ បើការ
ស៊ើបអង្គេត និងចាត់ការតាមនីតិវិធីច្បាប់ដោយមិនគួរលើកលែងឡើយ៕
|