បើយោងតាមលិខិតដដែលបានឲ្យដឹងថា ឈ្មោះម៉េង ស្រីម៉ៅ បានមកទិញសម្ភារៈនិងបរិក្ខាអគ្គិសនីពីម្ចាស់បំណុលសរុបចំនួន៧២២៦ដុល្លារ ដោយធ្វើការទូទាត់បានតែ១ខែប៉ុណ្ណោះបន្ទាប់ពីនោះមកម្ចាស់បំណុលតែងតែខលសួរនាំរឿងជំពាក់លុយប៉ុន្តែឈ្មោះម៉េង ស្រីម៉ៅ តែងតែមានចេតនាពន្យា និងគេចវេសពុំចង់សងប្រាក់មកម្ចាស់បំណុលឡើយ។
សូមជម្រាបជូនថា ក្រោយឃើញរោគសញ្ញានៃការឆបោក ជាពិសេសទទួលបានដំណឹងថា ឈ្មោះ ម៉េង ស្រីម៉ៅ កំពុងស្វែងរកអតិថិជនដើម្បីធ្វើការលក់ផ្ទះស្ថិតនៅទីតាំងខាងលើ និងមានចេតនាប្ដូរទីតាំងថ្មីដោយពុំទាន់បានទូទាត់ប្រាក់នៅឡើយ ទើបម្ចាស់បំណុលសម្រេចចិត្តដាក់ពាក្យស្នើសុំប្ដឹងទប់ស្កាត់ហាមឃាត់ការផ្ទេរកម្មសិទ្ធឬលទ្ធកម្មទៅបុគ្គលដទៃទៀត។
ករណីខាងលើនេះបញ្ជាក់ឲ្យឃើញថា ជាការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនមុននឹងទិញផ្ទះឬដីត្រូវសិក្សាពិចារណាសម្រេចចិត្តឲ្យបានច្បាស់លាស់ជៀសវាងចំណាយលុយទិញហើយមិនបានទ្រព្យ ថែមទាំងខាតពេលវេលា ខាងទាំងមាសប្រាក់ជាដើម៕