គួររំលឹកផងដែរថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំមេសរប្រចាន់ បានចាត់ លោក បណ្ឌិត តេង ប៊ុនថុន ជាអនុប្រធានក្រុមការងារឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើឲ្យចុះជួយមូលដ្ឋានស្ថិតនៅភូមិមេសរប្រចាន់លើ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំជួសជុល កសាងអភិវឌ្ឍមូលដ្ឋានអនុវត្តន៍នូវគោលនយោបាយដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេវាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕