គួរបញ្ជាក់ផងដែរថាលោកបណ្ឌិត អំពាវនាវបងប្អូនប្រជាពលរដ្ឋអ្នកស្មគ្រ័ចិត្ត ចូលរួមលាបថ្នាំព្រះវិហារ ដោយតម្រូវមានជក់លាបថ្នាំ ,ថ្នាំពណ៌, មធ្យោបាយជាមដើមដែលកម្មនេះនេះនឹងប្រព្រឹត្តទៅ កម្មវិធីទី១, នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ លោក បណ្ឌិត តេង ប៊ុនថុន នឹងដឹកនាំ សមាជិកសមាជិកា បក្សភូមិបន្តចុះជួយមូលដ្ឋាននិងសាងសងជួសជុលសំណង់សាសនា លាបថ្នាំ ធ្វើផ្លូវ ចាក់ដី រៀបចំសួនផ្ការបក្សភូមិមានសោភ័ណ្ឌភាពល្អគួរទីរីករាយសម្រាប់ប្រជុំឬធ្វើការជួបជុំជាមួយប្រជាពលរដ្ឋ និងកម្មវិធីទី២,នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២១ ,កម្មវិធីថ្ងៃទី៣,នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍មូលដ្ឋានភូមិ-ឃុំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕