ការធ្វេីដំណេីរទៅកាន់ កំពូលភ្នំខ្នងផ្សាដេីម្បី
ឡេីងខ្នងផ្សា គឺត្រូវអោយយេីងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដេីម្បីស្រង់ឈ្មោះអ្នកឡេីងភ្នំ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង ហេីយតម្រូវអោយមន្ត្រីបរិស្ថានទៅជាមួយដេីម្បីមេីលការខុសត្រូវ និងការពារផងដែរ ។ មួយទៀតគឺអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហេីយគាត់ក៏បានជួយស្ពាយឥវ៉ាន់ និងដាំស្លរអោយយេីងញាំផងដែរ ។ ការធ្វេីដំណេីរពីភូមិទៅដល់ជេីងភ្នំ យេីងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង ។ បន្ទាប់មកត្រូវដេីរដោយថ្មេីរជេីងឡេីងភ្នំ តាម
ផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួល សម្រាប់អ្នកដេីរលឿនល្មម និងមិនសូវឈប់សម្រាកអាចចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលេីសពីនេះទេីបទៅដល់កំពូលភ្នំ ។ គួរដាក់
ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វេីដំណេីរ យេីងអាចច្រកទឹកសម្រាប់ញាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ ។
ការសម្រាកនៅលេីកំពូលភ្នំយេីងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដេីម្បីការពារជ្រាបទឹកភ្លៀង ឬសន្សេីម ។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង ។
ការត្រៀមម្ហូបអាហារ និងទឹកញាំសម្រាប់ការញាំយេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល... ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលេីភ្នំ ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ... សម្រាប់ជាអាហារពេលព្រឹក ។ សម្រាប់ទឹកញាំដោយខែនេះជារដូវប្រាំង ចឹងរៀងយ៉ាប់រឿងទឹកបន្តិច តែនៅលេីនោះមានទឹកធ្លាក់ដែល
មានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញាំ ឬធ្វេីម្ហូប បេីអាចគួរទិញសម្រាប់ចម្រោះទឹក ប្រេីប្រាស់ផ្ទាល់ខ្លួន។
ចូលរួមដំណើរកម្សាន្ដផ្សងព្រេងជាមួយក្រុមហ៊ុនទេស វី អ ស្មាយល៍ ទៅកាន់ភ្នំសំពៅ និងភ្នំខ្នងផ្សា🏕🔥ដែលមានទេសភាពដ៏ស្អាតអស្ចារ្យជាមួយវាលស្មៅពណ៌បៃតងខ្ចីប្រៀបដូចផ្ទាំងគំនូរ អមទៅដោយពពកអព្ទប្រៀបដូចជាឋានសួគ៌លោកីយអញ្ចឹង🥰🌨 ។
សម្រាប់ការធ្វើដំណើរដោយថ្មើរជើង🏃♀️🏃 សម្រាប់អ្នកដែលមានបទពិសោធន៍ឡើងភ្នំចំណាយរយៈពេលត្រឹម 3ម៉ោង ប៉ុន្តែអ្នកមិនទាន់មានបទពិសោធន៍អាចចំណាយរយៈពេល 4-5ម៉ោង ក្នុងការដើរធ្វើដំណើរ👨🦯👩🦯💪
✍️តម្លៃម្នាក់ ៦៩ដុល្លារ រយៈពេល ២ថ្ងៃ ១យប់
👉តម្លៃរួមមាន:
-មធ្យោបាយក្នុងការធ្វើដំណើរ
-ជិះគោយន្តទៅកាន់ជេីងភ្នំ
-ផ្ដល់ជូនអាហារ 5 ពេល
-ទឹកបរិសុទ្ធ និងភេសជ្ជៈប៊ូវកំលាំង
-តង់សម្រាប់គេង ២នាក់
-អ្នកស្ពាយតង់
-មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងតំបន់សហគមន៍ និងមន្ត្រីបរិស្ថានអមដំណើរ ដើម្បីការពារសុខសុវត្ថិភាពក្នុងការធ្វើដំណើរឡើងចុះភ្នំ
👉សម្រាប់មធ្យោបាយធ្វើដំណើររតាមរថយន្ដ🚌
📲ពត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ:
📱Hand Phone : 081 289 444 / 011 289 444
📳Hotline : 069 289 444 / 077 289 444 / 031 289 4444
☎️Office Number : 023 219 444
🏠អាសយដ្ឋាន: ផ្ទះលេខ 146B ផ្លូវ 193 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្រោយសាលារៀនវ៉ាន់ដាគណនេយ្យ)
សូមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមអោយបានត្រឹមត្រូវ ដេីម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រងសម្រាប់យេីងទាំងអស់គ្នា ។
#ប្រភពពត៌មាន:ក្រសួងទេសចរណ៍