4-ស្នើសុំការចូលរួមពីបុគ្គលិកលើការបន្ធូបន្ថយប្រាក់បៀវត្សរ៍ ក្នុងស្ថានភាពក្រុមហ៊ុនមានប្រាក់បំណូលតិចឬក៏គ្មានប្រាក់ចំណូល
5-កាត់បន្ថយកម្លាំងពលកម្ម ដោយការជម្រុះបុគ្គលិកបំណុល និងរក្សាទុកបុគ្គលិកទ្រព្យបន្ទាប់ពីធ្វើការវាយតម្លៃរួច
6-យកកញ្ចប់ថវិការបម្រុងទុកសម្រាប់ដោះស្រាយនៅពេលដែលមានអាសន្ន
7-ស្នើសុំការយោគយល់ពីម្ចាស់ដី/ផ្ទះ/អាគារ ក្នុងករណីប្រធានស័ក្ខិ
8-ត្រួតពិនិត្យមើលស្ថានភាពនិងសុខភាពហិរញ្ញវត្ថុរបស់អ្នកជាប្រចាំ
9-ច្របាច់អាជីវកម្មបញ្ចូលគ្នាដើម្បីឆ្លងផុតពីវិបត្តិសកលដ៏ធំមួយនេះ
យ៉ាងណាក៏ដោយវិធីសាស្រ្តទាំងនេះក៏បានចូលរួមជួយជាគំនិត មតិយោបល់ដល់បងប្អូន អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាសធំតូច និង មធ្យមដើម្បីអោយទទួលបានចំណេះដឹងខ្លះៗ ដែលជាជ្រុងមួយនៃចំណេះដឹងផងដែរ។
សេដ្ឋកិច្ចសកល បើមានហានិភ័យកើតឡើង គឺមានការប៉ះពាល់ជាសកលដែរ ទោះយ៉ាងណាក៏ដោយក៏ អាជីវករ ពាណិជ្ជករមួយចំនួននៅតែស៊ូទ្រាំ អត់ធ្មត់ និង ព្យាយាមរិៈរកវិធីសាស្រ្តថ្មីៗដើម្បីបន្ថែមចំណូល និង លក់ផលិតផលរបស់ខ្លួនដែលកំពុងមាននៅក្នុងស្តុកអោយអស់ផងដែរ។
ទាំងនេះក៏អាចនិយាយបានថា វាជាលំហាត់មួយថ្មីដែលបានសាកល្បងដល់អាជីរកម្ម ពាណិជ្ជកម្មមួយណាដែលរឹងមាំ និង តស៊ូរហូតឆ្លងកាត់ឧបសគ្គមួយនេះបានដោយសុវត្ថិភាព។