សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសំអាងបានអនុញ្ញាតិអោយលោក Antomio kim ឋានៈCEO ចូលជួបពិភាក្សាការងារ និង សម្តែងការគួសម
ភ្នំពេញៈ ថ្ងៃចន្ទទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២០សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសំអាងដែលហៅកាត់ថា CCAបានអនុញ្ញាតិអោយលោក Antomio kim ឋានៈជាCEO និង Inni choi Brand ឋានៈManagerដែលជាតំណាងអោយក្រុមហ៊ុន រោងចក្រផលិតគ្រឿងសំអាងដ៏ធំមួយនៃប្រទេសកូរ៉េខាងត្បូងចូលជួបពិភក្សាការងារ និង សម្តែងការគួសមអំពីកិច្ចសហប្រតិបត្តិការរោងចក្រ ជាអន្តរជាតិដែលជាជ្រុងមួយនៃគោលនយោបាយរបស់សមាគម បង្កើតឡើងក្នុងគោលបំណងធ្វើអោយដៃគូ និង សមាជិករបស់សមាគមទាំងអស់ទទួលបានភាពរីកចំរើន ខ្ពស់មុខខ្ពស់មាត់នៅលើឆាកអន្តរជាតិ
នៅក្នុងការជំនួបនេះផងដែរភាគីខាងរោងចក្រសំណូមពរអោយមានការទៅធ្វើទស្សនៈកិច្ចសិក្សានៅរោងចក្រផ្ទាល់ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីរោងចក្រ,ផលិតផល និង បង្កើតអោយមានអនុសារណៈយោគយល់គ្នា MOU រវាងសមាគម និង ភាគីខាងក្រុមហ៊ុនរោងចក្រ។
គួរំលឹកផងដែរ អំពីគោលបំណង,បេសកកម្ម,ទស្សនៈវិស័យរបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង មានដូចខាងក្រោម៖
-ចូលរួមសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ និងទប់ស្កាត់គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់។
-គាំទ្រដល់ផលិតផល ដែលនាំចូលដោយមានការចុះបញ្ជីត្រឹមត្រូវ និងទទួលស្គាល់ដោយសមាគម
-រកទីផ្សារ កន្លែងតាំងពិព័រណ៌ និងបង្កើតទីផ្សារ សម្រាប់ដាក់តាំងលក់ផលិតផលគ្រឿងសម្អាងក្នុងស្រុក និងបរទេស។
-ជួយគាំពារ និងលើកកម្ពស់ដល់អាជីវករដែលជាម្ចាស់ផលិតផលគ្រឿងសម្អាងក្នុងស្រុកឲ្យមានទទួលស្គាល់ជាផ្លូវការពីស្ថាប័នពាក់ព័ន្ធ ដែលជាសក្តានុពល ឆ្ពោះទៅរកការប្រកួតប្រជែងផលិតផលគ្រឿងសម្អាងកម្ពុជានៅលើទីផ្សារ។
បេសកកម្ម
-គាំទ្រការខ្សែសង្វាក់ផលិតកម្មគ្រឿងសម្អាងក្នុងស្រុក ដែលមានការទទួលស្គាល់ពីមន្ទីរពិសោធន៍ជាតិលើការផលិតតាមបច្ចេកទេសឲ្យបានត្រឹមត្រូវតាមស្តង់ដាក្រសួងពាក់ព័ន្ធ។
-លើកស្ទួយនូវផលិតផលក្នុងស្រុកចំពោះម្ចាស់កម្មសិទ្ធិករ ដែលបានចុះបញ្ជីការទទួលស្គាល់គ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការស្វែងរកទីផ្សារ ជៀសវៀងការការផលិត ឬវេចខ្ចប់ផលិតផលគ្រឿងសម្អាងក្លែងក្លាយ
-ផ្តល់ការប្រឹក្សាផ្លូវច្បាប់ ដោះស្រាយវិវាទដែលជាហានិភ័យរវាងរបស់ម្ចាស់អាជីវកម្មគ្រឿងសម្អាងស្របច្បាប់នៅកម្ពុជា។
ទស្សនវិស័យ
ចង់ឃើញវិស័យគ្រឿងសម្អាងនៅកម្ពុជាមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ មានការទទួលស្គាល់
ពីមន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ឈានឆ្ពោះទៅទីផ្សារអន្តរជាតិ។
ដែលសមាគមមួយនេះមានបញ្ជីការត្រឹមត្រូវពីក្រសួងមហាផ្ទៃ មានទស្សនៈវិស្ស័យច្បាស់លាល់ក្នុងការលើកកំពង់វិស័យគ្រឿងសំអាងក្នុងប្រទេសកម្ពុជាអោយមានស្តង់ដារគុណភាព។ល។
សមាគមមានគេហទំព័រ ៖ WWW.ccacambodia.org.kh
E-mail ៖ info@ccacambodia.org.kh
|