លោកបានបន្តទៀតថា តាមការប្រមេីលរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ 2020 នេះ Mobile App KUMNIT មួយនេះនឹងបន្តការកេីនឡេីងនៃចំនួនអ្នក Download រហូតទៅដល់ខ្ទង់សែននាក់ ។ ក្រុមហ៊ុននឹងបន្តការដាក់បញ្ចូលនូវ ទិន្នន័យ ក៏ដូចជា ឯកសារមេរៀនល្អៗជាច្រេីនទៀតនិង ជាបន្តបន្ទាប់ដេីម្បីសំដៅធ្វេីយ៉ាងណា អោយបណ្ណាល័យ Electronic មួយនេះ ក្លាយទៅជា ឃ្លាំងចំណេះដឹងដ៏ធំបំផុតនាពេលអនាគតដ៏ខ្លីខាងមុខ ។ លោកបានបន្តទៀតថា សំរាប់អ្នកដែលបាន Download ហេីយ Rigister ជាសមាជិករួចនោះ ពួកគាត់ក៏ទទួលបាន សៀវភៅ មេរៀន រឺឯកសារផ្សេងៗជាច្រេីនដោយឥតគិតថ្លៃផងដែរ ។