ក្រោយពីពិធីបើកកម្មវិធីដោយសន្តរកថា ដោយ ឯ.ឧ Raja Kumar ដោយបានបង្ហាញពីការងារ និងទិដ្ឋភាពទូទៅនៃបទល្មើសបច្ចេកវិទ្យា និងកាតព្វកិច្ចរបស់សមត្ថកិច្ចដែលនឹងត្រូវប្រឈមនាពេលបច្ចុប្បន្នក្នុងតំបន់អាស៊ាន និងយន្តការដែលអ្នកអនុវត្តច្បាប់ និងវិស័យឯកជនត្រូវអនុវត្តជាមួយគ្នា។
ដោយមានការចូលរួមបង្ហាញរបស់វាគ្មិនមកពីក្រុមហ៊ុនMicrosoft និងក្រុមហ៊ុនមួយចំនួនទៀតថែលសហប្រតិបត្តិការជាមួយក្រុមការងារដែលបង្ហាញពីទិន្នន័យបទល្មើស និងចំនួនប្រតិបត្តិការប្រឆាំងនឹងបទល្មើសនៅតាមបណ្តាប្រទេសនានានៅក្នុងតំបន់។