BY | Bongvy | / | 03-11-2018 | / | 1401 |
រៀបក្បាលដំណេកយ៉ាងណា ទើបរកស៊ីមានបាន និង ជួបតែសុភមង្គលនៃអ្នកឆ្នាំទាំង១២
តាមជំនឿ ការរៀបចំក្បាលដំណេកមានសារសំខាន់ខ្លាំងណាស់ ពីព្រោះថាក្រៅពីធ្វើឱ្យមានរបៀបរៀបរយល្អ ទីដំណេកនេះនៅជួយលើកដួងរាសីឱ្យបានខ្ពស់ត្រដែតទៀតផង ។
តើគួរររៀបចំទិសក្បាលដំណេកតាមឆ្នាំកំណើតបែបណាដើម្បីឱ្យត្រូវតាមក្បួនហុងស៊ុយ? ។ ដើម្បីធ្វើឲ្យបានត្រឹមត្រូវសូមអនុវត្តតាមក្បួនដូចខាងក្រោម ។
១.អ្នកកើតឆ្នាំជូត: គួរបែរក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងត្បូងជាដាច់ខាត។
២.អ្នកកើតឆ្នាំឆ្លូវ: គួរបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន) ប៉ុន្តែ ហាមបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងត្បូង(និរតី)ជាដាច់ខាត។
៣.អ្នកកើតឆ្នាំខាល: គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមបែរក្បាលដំណេក ទៅទិសខាងលិចឆៀងខាងជើង(ពាយ័ព្យ)ជាដាច់ខាត ។
៤.អ្នកកើតឆ្នាំថោះ: គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមដេកយកក្បាល ដំណេកបែរទៅទិសខាងលិចជាដាច់ខាត។
៥.អ្នកកើតឆ្នាំរោង: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងត្បូង(និរតី) ប៉ុន្តែ ហាមបែរក្បាល ដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន)ជាដាច់ខាត។
៦.អ្នកកើតឆ្នាំម្សាញ់: អ្នកកើតឆ្នាំម្សាញ់គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាម បែរក្បាលដំណេកទៅទិសខាងជើងជាដាច់ខាត។
៧.អ្នកកើតឆ្នាំមមី: គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាមបែរក្បាលដំណេក ទៅទិសខាងជើងជាដាច់ខាត។
៨.អ្នកកើតឆ្នាំមមែ: គួរបែរក្បាលដំណេកទៅទិសលិចឆៀងខាងត្បូង(និរតី) ប៉ុន្តែហាម បែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន)ជាដាច់ខាត។
៩.អ្នកកើតឆ្នាំវក: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើង(ពាយ័ព្យ) ប៉ុន្តែ ហាមបែរក្បាលដំណេកទៅទិសខាងកើតជាដាច់ខាត។
១០.អ្នកកើតឆ្នាំរកា: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើង(ពាយ័ព្យ) ប៉ុន្តែ ហាមបែរក្បាលដំណេកទៅទិសខាងកើតជាដាច់ខាត។
១១.អ្នកកើតឆ្នាំច: គួរបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន) ប៉ុន្តែ ហាមប្រើក្បាលដំណេកទៅទិសលិចឆៀងខាងត្បូង(និរតី)ជាដាច់ខាត។
១២.អ្នកកើតឆ្នាំកុរ: គួរបែរក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែហាមបែរក្បាលដំណេក ទៅទិសខាងត្បូងជាដាច់ខាត៕
|