BY | Bongvy | / | 23-06-2019 | / | 421 |
ពុំទាន់បានប៉ុន្មានថ្ងៃផងបន្ទាប់ពីការអាប់ដេត (update) សុវត្ថិភាពកម្មវិធី Firefox ក្រុមហ៊ុន Mozilla បានចេញផ្សាយការអាប់ដេតជាលើកទី២
សម្រាប់លោកអ្នកដែលកំពុងប្រើប្រាស់កម្មវិធី Firefox នៅលើប្រព័ន្ធកុំព្យូទ័រ Windows ឬ Mac លោកអ្នកគួរតែអាប់ដេត កម្មវិធីនេះទៅជំនាន់ ៦៧.០.៤ (Version 67.0.4) ជាបន្ទាន់។
បើតាមការផ្សព្វផ្សាយរបស់ក្រុមអ្នកបច្ចេកវិទ្យាកុំព្យូទ័របានឱ្យដឹងថា អ្នកវាយប្រហារផ្ញើអុីមែលទៅអ្នកប្រើប្រាស់ ប្រសិនបើអ្នកប្រើប្រាស់ចុចលើ link ក្នុងអុីមែលនោះ ពួគគេនឹងប្រើចំណុចចន្លោះប្រហោងរបស់កម្មវិធី Firefox ដើម្បីបញ្ចូលកម្មវិធីលួចយកលេខសម្ងាត់ (password) និងទិន្នន័យផ្សេងៗ។
ខាងក្រោមនេះជារបៀបអាប់ដេតកម្មវិធី Firefox៖
1.ចុចប៊ូតុង Menu ដែលនៅលើស្ដាំដៃគេបង្អស់រួចចូលទៅរើសពាក្យ Help
2.បន្ទាប់មកចុចលើពាក្យ “About Firefox”
3.About Firefox នឹងបង្ហាញផ្ទាំងមួយដើម្បីរកការអាប់ដេតចុងក្រោយបង្អស់ដោយស្វ័យប្រវត្តិ។ ពេលដែលការទាញយកចប់ សូមចុចលើពាក្យ “Restart to update Firefox”៕
ប្រភព: នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
|