BY | Bongvy | / | 21-05-2019 | / | 570 |
កាត់ពាក្យថា “មិនអាច” បោះចោលក្នុងធុងសម្រាម
តើមកពីកត្តាអ្វីទើបបានជាធ្វើអោយយើងបរាជ័យ?
តាមពិតទៅវាគ្មានអ្វីដែលពិបាកនឹងស្វែងរកចម្លើយនោះទេ កត្តាដែលធ្វើអោយយើង ធ្វើរឿងមួយមិនបានសម្រេចគឺមកពីយើងតែងតែប្រើពាក្យថា “មិនអាច” ដាក់មុខ។
ពាក្យថា “មិនអាច” មានន័យធ្ងន់ខ្លាំងណាស់និងមានអំណាចអាចទាញអោយយើងបរាជ័យបានដោយមិនពិបាក ព្រោះថានៅពេលដែលយើងកំពុងធ្វើឬចង់ធ្វើអ្វីមួយហើយស្រាប់តែនិយាយឬគិតថា “ខ្ញុំមិនអាចធ្វើបានទេ” ឬ “ខ្ញុំខ្លាចថាខ្ញុំធ្វើមិនស្រេចបាន” ។ល។ នៅពេលនោះខួរក្បាល វិញ្ញាណនិងកម្លាំងចិត្តរបស់អ្នកនឹងស្រូបទាញនូវពាក្យថា “មិនអាច” ហើយចក្រក្រវាឡក៏បានឮពាក្យថា “មិនអាច” ដូចគ្នា ហើយ អ្វីដែលយើងបានគិតគឺអ្វីដែលយើងទទួលផលបាន ហេតុដូច្នេះហើយទើបបានជាវាមិនមែនជារឿងចម្លែកនោះទេដែលនៅពេលដែលយើងគិត “ខ្ញុំមិនអាច...” ហើយយើងទទួលបានភាពបរាជ័យនោះ។
ផ្ទុយទៅវិញប្រសិនបើយើងចាប់ផ្ដើមធ្វើអ្វីមួយដោយការតាំងចិត្តនិងមានជំនឿចិត្ត ព្រមទាំងប្រាប់ខ្លួនឯងថា “ខ្ញុំអាចធ្វើបាន ទោះបីជាយ៉ាងណាក៏ខ្ញុំនឹងប្រឹងអោយអស់ពីលទ្ធភាពរបស់ខ្ញុំ” នោះមិនថាកិច្ចការនោះលំបាកឬធំប៉ុនណានោះទេ យើងនឹងទទួលបានតែភាពជោគជ័យនិងរីកចម្រើន។
|