តើអ្នកគួរគ្រប់គ្រងការគៃបន្លំ និង ហានិភ័យផ្ទៃក្នុង ក្រុមហ៊ុនបានដូចម្ដេច ?
ភ្នំពេញ៖ ដើម្បីផ្ដល់ចំណេះដឹង និង បទពិសោធន៍ដល់ជំនាញគ្រប់គ្រងការគៃបន្លំ និង ហានិភ័យផ្ទៃក្នុង ផ្លូវច្បាប់របស់ក្រុមហ៊ុន CEO MASTER CLUB និងរៀបចំវគ្គបណ្ដុះបណ្ដាលដោយមានការចូលរួមពីវាគ្មិន ឯកទេសជាច្រើនរូប ។
សិក្ខាសាលាបណ្ដុះបណ្ដាល(ជំនាញគ្រប់គ្រងការគៃបន្លំ ហានិភ័យផ្ទៃក្នុង ផ្លូវច្បាប់របស់ក្រុមហ៊ុន) និងធ្វើឡើងរយៈពេល2ថ្ងៃ គឺចាប់ពីថ្ងៃទី22-23 ខែមិថុនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២(ក្បាលថ្នល់) ដែលមានវាគ្មិន លោក ស៊ាន ធនិន អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្ម ហិរញ្ញវត្ថុ និង ធនាគារ និង លោក តេង ប៊ុនថុនម្ចាស់ភាគហ៊ុនក្រុមហ៊ុនសេវាកម្មច្បាប់ BT ។
ចំពោះពត៌មានលម្អិតស្ដីពីវគ្គបណ្ដុះបណ្ដាលនេះអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលភ្ជាប់ក្នុងខិតប័ណ្ណ ៕
|