BY | Bongvy | / | 17-05-2019 | / | 519 |
បែកគ្នាទាំងអ្នកនៅស្រឡាញ់គេ គួរប្រើវិធីនេះដើម្បីកាត់ចិត្តកុំឲ្យបន្តឈឺចាប់យូរ
បែកគ្នាជារឿងមួយដែលគ្មានអ្នកណាចង់ទទួលបានក្នុងជីវិតទេ តែរឿងខ្លះក៏នៅតែកើតឡើងទោះអ្នកប្រឹងឃាត់មិនឲ្យកើតឡើងក៏ដោយ។ អ្វីដែលពិបាកបំផុតនោះគឺជាការបែកគ្នាដោយសល់ក្ដីស្រឡាញ់ ព្រោះវានឹងតាមលងបន្លាចឲ្យយើងមានអារម្មណ៍នឹកគេរាល់ថ្ងៃ និងឈឺចាប់នៅពេលដែលគិតថាគេលែងជាមនុស្សដែលស្រឡាញ់យើងទៀត។
តែយ៉ាងណាមិញ ទោះបីអ្នកពិបាកប៉ុណ្ណាក៏ដោយក៏ត្រូវព្យាយាមស្រោចស្រង់ខ្លួនឯងឲ្យបានដែរ។ ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចឲ្យអាចបន្ថយការឈឺចាប់ និងកាត់ចិត្តបានប្រសើរជាងមុន៖
១. រៀនទទួលយកការពិត
ជារឿងមួយដែលស្រួលនិយាយតែពិបាកធ្វើ ព្រោះទោះដឹងថាបែកគ្នាមែនហើយក៏ដោយក៏មិនអាចឈប់នឹក ឈប់ស្រឡាញ់គេបានដែរ។ យ៉ាងណាក៏ដោយទោះបីអ្នកនិយាយបាន ឬធ្វើមិនបានក៏ដោយក៏ត្រូវរៀនប្រាប់ខ្លួនឲ្យបានជារឿយៗថាអ្នក និងគេគ្មានផ្លូវបន្តបានទេ ដូច្នេះគ្មានផ្លូវណាដើរបានក្រៅពីទទួលថាថាអ្នកនឹងបន្តទៅមុខដោយគ្មានគេ។
2. កុំបន្តទាក់ទងគេ ឬសួរមិត្តភក្តិគេពីគេ
ច្បាស់ណាស់ថាអ្នកនឹងនៅតែមានចិត្តចង់ដឹងចង់លឺពីគេព្រោះមិនទាន់អស់ចិត្ត តែបើអ្នកកាន់តែបែបនេះអ្នកគ្មានថ្ងៃកាត់ចិត្ត និងធ្វើឲ្យខ្លួនឯងសប្បាយចិត្តបានឡើយ។ អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងនៅពេលដែលនឹកគេខ្លាំង ឬត្រូវចេះបន្លប់ខ្លួនឯងដោយធ្វើនេះធ្វើនោះ។ ដាច់ខាតមិនត្រូវទៅរកគេ ឬទាក់ទងទៅគេឡើយ ព្រោះបន្ទាប់ពីនោះវាគ្មានអីក្រៅពីឲ្យអ្នកកាន់តែឈឺចាប់ទេ។
3. កុំបន្តធ្វើជាមិត្តភក្តិ
ចំណុចនេះមានភាគតិចដែរដែលនៅបន្តរាប់អានគ្នាជាមិត្ត តែវាជារឿងគ្រោះថ្នាក់មួយដែលធ្វើឲ្យអ្នកមិនអាចដកខ្លួនចេញពីគេ ហើតបើកផ្លូវថ្មីឲ្យខ្លួនឯង។ លើសពីនេះក៏មិនប្រាកដថាអ្នកចង់រាប់អានគេ ហើយគេចង់រាប់អានអ្នកដែរ ដូច្នេះដើម្បីកុំឲ្យមានការឈឺចាប់មិនចេះចប់អ្នកកុំបន្តរាប់អានគ្នាអី។
៤. កុំព្យាយាមធ្វើអ្វីដែលរំលឹករឿងពីមុនៗ
ការចងចាំច្បាស់ណាស់មិនអាចបំភ្លេចបានងាយៗទេ តែយ៉ាងណាមិញក៏កុំចូលចិត្តរំលឹកពីគេ ឬធ្វើអីដែលអ្នកធ្លាប់ធ្វើជាមួយគេពេក។ ការដែលនៅតែបន្តគាស់កកាយរឿងពីមុនៗគឺដូចជាការឆ្កឹះឆ្កៀលរបួសឲ្យកាន់តែជ្រៅ ដូច្នេះគួរតែបង្កើតការចងចាំថ្មីវិញទើបល្អ។
5. ចំណាយពេលលើមិត្តភក្តិ គ្រួសារ និងខ្លួនឯង
ពីមុនប្រហែលជាអ្នកចំណាយពេលខ្លាំងទៅលើមនុស្សដែលអ្នកស្រឡាញ់ ហើយក៏ភ្លេចស្រឡាញ់ខ្លួនឯង។ នៅពេលដែលបញ្ហាបេះដូងមានវិបត្តបែបនេះវិធីល្អគឺព្យាយាមចំណាយពេលជាមួយមិត្តភក្តិ គ្រួសារឲ្យបានច្រើនតាមតែអាចធ្វើបាន។ យ៉ាងណាទោះវាជួយអ្នកបានតិចឬច្រើនក៏ល្អជាងអ្នកនៅម្នាក់ឯងដែរ។
បែកគ្នាជារឿងចៀសមិនរួចគ្រាន់តែថាយូរ ឬឆាប់តែប៉ុណ្ណោះ ដូច្នេះការត្រៀមចិត្ត និងទទួលយកការពិតជារឿងល្អបំផុតដែលអ្នកត្រូវធ្វើ៕
|