BY | Bongvy | / | 16-05-2019 | / | 602 |
ម៉ោង 11:11នាទី មានន័យថាម៉េចនៅពេលអ្នកមើលនាឡិកាឬទូរសព្ទឃើញដោយចៃដន្យ?
11:11 ធ្វើក្ដីផ្សងប្រាថ្នា” វាគឺជាប្រយោគដែលអ្នកធ្លាប់បានឮពីមុនមក ប៉ុន្តែដឹងពីអត្ថន័យពិតប្រាកដដែលនៅពីក្រោយវាដែរទេ? អ្នកដឹងទេថានៅអ្នកចៃដន្យមើលនាឡិកាឬទូរសព្ទអ្នកឃើញថាម៉ោង 11:11នាទី វាមានន័យថាម៉េច? បន្ថែមពីលើលេខដែលជាប់ទាក់ទងទៅនឹងក្ដីប្រាថ្នានិងក្ដីស្រមៃក្លាយជាការពិត វាគឺជាលេខដែលមួយគត់ដែលមានលេខទាំងបួនខ្ទង់ដូចក្នុងចំណោមទ្រនិចលេខនាឡិកាទាំង12ម៉ោង។
ប្រសិនបើបានចៃដន្យមើលម៉ោងឃើញថា 11:11នាទី នោះបានសេចក្ដីថាទេវតាដែលតាមថែរក្សាវិញ្ញាញដួងចិត្តអ្នកកំពុងតែព្យាយាមទាក់ទងអ្នក និងកំពុងតែព្យាយាមអោយប្រផ្នូលអ្វីមួយដល់អ្នកអោយបានដឹងជាមុន។ ព្រមទាំងព្យាយាមដាស់តឿនអ្នកអោយមានការគ្រប់គ្រងលើខ្លួនឯង ដើម្បីជួយខ្លួនអ្នកផ្ទាល់ពីរឿងរ៉ាវផ្សេងៗ។
|