BY | Bongvy | / | 08-05-2019 | / | 540 |
ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ ករណីឃាតកម្មបាញ់ទម្លាក់ពីលើឡានរវាងចិននិងចិនដូចគ្នាក្នុងខេត្តព្រះសីហនុ
កម្លាំងនរគបាលខេត្តព្រះសីហនុ បានស្ទាក់ឃាត់ខ្លួនជនជាតិចិន២នាក់បានភ្លាមៗ ក្រោយបាញ់សម្លាប់ជនជាតិចិនដូចគ្នា ហើយទម្លាក់ពីរថយន្ត នៅចំណុចនៅមុខសណ្ឋាគាខ្សាច់សក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នេះបើតាមឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
នៅវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីផ្ទុះអាវុធមួយនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់នៅនឹងកន្លែង។
ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ដឹងមូលហេតុច្បាស់លាស់ នៃករណីឃាតកម្មនេះនៅឡើយទេ៕
យោងមតិរបស់មហាជនទូទៅតែងតែនឿយឆ្ងល់ថាហេតុអ្វីបានជាជនជាតិចិនកានកាប់អាវុធយ៉ាងអនាធិបតេយ្យដោយមិនបានដឹងមូលហេតុអ្វីនោះទេ។
ពួកគាត់បានលើកឡើងថាជនជាតិចិនដែលមានអាវុធកាន់កាប់បែបនេះមិនដឹងថាមានច្បាប់អនុញ្ញាតឬមាននរណាអនុញ្ញាតយ៉ាងនេះ។ករណីនេះធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចព្រួយបារម្ភយ៉ាងខ្លាំងពាក់ពន្ធ័ទៅនឹងសន្តិសុខសុវត្ថិភាពក្នុងការរស់នៅនិងសណ្ដាប់ធ្នាប់សាធារណៈជាដើម។
ពលរដ្ឋដែលរស់ក្នុងខេត្តព្រះសីហនុសំណូមពរឲ្យសមត្ថកិច្ចមេត្តាយកចិត្តទុកដាក់សន្តិសុខសណ្ដាប់ធ្លាប់សុវត្ថិភាពក្នុងខេត្ត ជាពិសេសទុបស្កាតបង្រ្កាបជនបរទេសដែលជាជនជាតិចិនដែលតែងតែបង្ករភាពវឹកវរយ៉ាងអនាធិបេតេយ្យដូចក្នុងករណីនេះជាដដើម៕
សូមបញ្ជាក់ថា ករណីខាងលើនេះ ប្រសិនបើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា អំពើឃាតកម្មគឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។
|