យោងតាមច្បាប់ស្ដីពីករប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រង់មាត្រា ៣ចែងថា៖ ការសំអាតប្រាក់ គឺជាៈ ១ ការបំប្លែង ឬការផ្ទេរទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិនេះជាផលនៃបទល្មើសក្នុងគោលបំណងបិតបាំង ឬក្លែងប្រភពដើម មិនស្របច្បាប់នៃទ្រព្យសម្បត្តិទាំងនេះ ឬជួយបុគ្គលណាដែលបានពាក់ព័ន្ធក្នុងបទល្មើសដើម្បីអោយបុគ្គលនោះ គេចផុតពីផលវិបាក តាមផ្លូវច្បាប់ ឬសកម្មភាពរបស់ខ្លួន។ ២ ការបិតបាំង ឬការក្លែងសភាវៈពិត ប្រភព ទីតាំង សិទ្ធិចាត់ចែង ចលនា ឬ កម្មសិទ្ធិ ឬសិទ្ធិ លើទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនេះបានមកពីបទល្មើស។ ៣ ការធ្វើលទ្ធកម្មការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិដោយដឹងថា សម្បត្តិទាំងនេះបានមកពីបទល្មើស។ ៤ ការចូលរួម ការប៉ុនប៉ងប្រព្រឹត្ត ដោយជួយ និងជម្រុញអោយប្រព្រឹត្តសកម្មភាពណាមួយ ដែលបានកំណតស្របតាមប្រការ ៣ នៃច្បាប់នេះ។ ព្រមគ្នាជាមួយនេះផងដែរ សមត្ថកិច្ច ត្រូវអនុវត្តមុខងារស៊ើបការណ៍ហិរញ្ញវត្ថុដែលចែងក្នុងមាត្រា ២១ថ្មី នៃច្បាប់នេះ។ មួយវិញទៀត ក្នុងករណីមានការចោទប្រកាន់អំពីបទល្មើសសំអាតប្រាក់ និងហរិញ្ញប្បទានភេរវកម្មដូចមានចែងក្នុងច្បាប់ព្រហ្មទណ្ឌនោះ ទ្រព្យសម្បត្តិទាំងឡាយដែលពាក់ព័ន្ធ ឬសង្ស័យថា ពាក់ព័ន្ធនឹងបទល្មើស អាចត្រូវបានឃាត់ទុកមិនអោយមានចលនា ផ្ទេរ ប្ដូរ រហូតដល់មានការសម្រេច ជាស្ថាពរពីតុលាការ។ ហើយក្នុងករណីតុលាការបានសម្រេចផ្ដន្ទាទោស អំពីបទល្មើស សំអាតប្រាក់ ឬ ហិរញ្ញប្បទាន ភេរវកម្មរួចហើយ ទ្រព្យសម្បត្តិទាំងនោះត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និងឈ្មោះ ZHANG JIAN ក្រោមបទចោទប្រកាន់ពីបទ «សម្អាតប្រាក់» តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម៕ សមត្ថកិច្ចបានឲ្យដឹងថា ហើយពួកទាំង ០៣នាក់ ត្រូវបានកម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណៈកំពុងនាំលុយ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា៕
អង្គភាពសារព័ត៍មាន BTNNews សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..) Facebookpage: www.facebook.com/info.BTNNews