បើអ្នកប្រើប្រាស់ និងអ្នកបរិភោគឈានដល់ការបាត់បង ជីវិត តើអាជីវករត្រូវទទួលទោសអ្វីខ្លះ?
បើតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិសេវា ឆ្នាំ ២០០០ ។
មាត្រា១៨៖
ត្រូហាមឃាត់ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអារហារ ដែលមានសភាពប្រែប្រូ លខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណ ភាព ផ្អែកអតិសុខុមជីវសាស្រ្ត ឬអនាម័យ ដែលកំណត់តាមបទប្បញ្ញាត្តិនៃក្រសួងពាក់ព័ន្ធ ។
ទោសប្បញ្ញាត្តិ នៃច្បាប់នេះនៅក្នុង
មាត្រា៦៣៖
ជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា១៨ នៃច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន)រៀល ឬទោសណាមួយនៃទោសទាំងពីរនេះ ។
ឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាល មកពីការបរិភោគអារហារដែលហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែម នូវសារធាតុគីមី ដែលមានការហាមឃាត់ចូលទៅក្នុងម្ហូបអារហារ។
មតិហាជនជាច្រើនបានសំណូមពរ ទៅដល់អ្នកប្រើប្រាស់ និងអាជីវករ ផលិតផល សូមមេត្តាយកចិត្តទុកដាក់លើកអនាម័យខ្ពស់ចំពោះម្ហូបអារហារដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបណ្តាលមកពីការបរិភោគម្ហូបអារហារដែលមាន សារធាតុគីមី ឬសំណល់ថ្នាំកសិកម្មដែលប្រជាពលរដ្ឋធ្វើកសិកម្មដោយប្រើនូវសារ ធាតុគីមីលើសកំណត់ ៕
អង្គភាពសារព័ត៍មាន BTNNews សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..) Facebookpage: www.facebook.com/info.BTNNews