តើមន្ត្រីកាំកុងត្រូល មានវិធានការបែបណា ចំពោះអាជីវករដែលលក់ទំនិញ ទឹក អូរអីឈិក បន្លែ ភេសជ្ជៈ មានផ្ទុកសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់ សុខភាព?
តាមច្បាប់ស្ដីការគ្រប់គ្រងគុណភាពនិងសុវត្ដិភាពលើផលិតផលទំនិញ និងសេវា មាត្រា១៩បានចែងថា ត្រូវតាមឃាត់ការរក្សាទុកនៅគ្រប់ទីកន្លែងផលិតទីកន្លែងសហត្ថាករណ៍ និងកន្លែងធ្វើពាណិជ្ជកម្មៈ
. ផលិតផលក្លែងបន្លំ
. ម្ហូបអាហារដែលប្រែប្រួលខូចគុណភាពបរិភោគមិនបានឬមានជាតិពុល ឬមិនស្របនិងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្តឬអនាម័យកំណត់តាមបទបញ្ញាត្តិ
. ផលិតផលឧបករណ៍សម្រាប់កិច្ចបន្លំឬក្លែងចំពោះទំនិញគ្រប់មុខ
.ត្រូវហាមឃាត់ការផលិត ការប្រើប្រាស់ ការធ្វើពាណិជ្ជកម្ម ការរក្សាទុកនូវរង្វាស់រង្វាល់ និងឧបករណ៏សំរាប់វាស់វែង ឬថ្លឹងដែខុស
ឬពុំទៀងទាត់ក្នុងការប្រើប្រាស់សំរាប់ផលិតកម្ម ឬពាណិជ្ជកម្មទំនិញ។
មាត្រា៦២ ជនណាដែលប្រព្រឹត្ដល្មើសនិងមាត្រា៧ មាត្រា៨ មាត្រា១៩ ឬមាត្រានៃច្បាប់នេះត្រួវបានផ្ដន្ទាទោសដាក់ពន្ធធានាគារពី៦(ប្រាំមួយ)ថ្ងៃដល់១(មួយ)ខែនិងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន)រៀលដល់៥.០០០.០០០ (ប្រាំលាន)រៀលឬទោសណាមួយនៃទោសទាំងពីរនេះ។
គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះមន្ត្រីកាំកុងត្រូល ក៏មានការចែកជូនផ្លាកសញ្ញាមុខទំទិញដែលហាមឃាត់ ហួសកាលបរិច្ឆេទ ដូចជាំកំប៉ុងកំពិត កំប៉ុងច្រេះ និងផ្សព្វផ្សាយជួនដល់មហាជន ដើម្បីជ្រាប់ងាយស្រួលជ្រើសរើសផលិតផលម្ហូបអាហារណា ដែលមានគុណភាពសុវត្ថិភាព ការពារសុខភាព ចៀសជាងបរិភោគអាហារដែលមានសារធាតុគីមីពុល នាំឲ្យខាតបង់សុខភាព លុយកាក់ក្នុងគ្រួសារ។
សូមរម្លឹកដល់អាជីវករ ត្រូវមានសុច្ចរិតភាព កុំគិតតែផលចំណេញពេក ដោយលួចលក់ផលលិតិផលខូចគុណភាព នាំឲ្យខាតខ្លួនឯងផង ខុសច្បាប់ផង និងប៉ះពាល់ដល់សុខភាពអ្នកបរិភោគទូទៅផងដែរ៕
អង្គភាពសារព័ត៍មាន BTNNews សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..) Facebookpage: