កាលពីថ្ងៃទី ២៨ ខែមេសា គ.ស ២០១៩ ក្នុងក្រុងព្រះសីហនុ ត្រូវបានជន់លិច និងសំរាមហូរពាសពេញលើផ្លូវ។ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បានចុះធ្វើអនាម័យបរិស្ថានក្រុង និងស្ដារប្រឡាយ អូរផ្លូវទឹកដែលកកកុញទៅដោយសំរាមចម្រុះនៅតាមបណ្ដាផ្លូវ។
នៅចំណុចស្ពានអ៊ិលវី (LV) (ភូមិ៤ សង្កាត់៤) អូរសំអាត (សង្កាត់២) អូរនៅចំណុចអណ្តូងអ៊ុនតាក់ (សង្កាត់៣) និងគ្រោងធ្វើការកាយនៅទីតាំងជាច្រើនទៀតក្នុងក្រុងព្រះសីហនុ។
សូមការអធ្យាស្រ័យពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចំពោះការយឿតយ៉ាវទាំងនេះ ដោយកញ្ចប់ថវិកាសម្រាប់ធ្វើការងារនៅមានកម្រិត។ ទន្ទឹមនឹងនោះ លោកអភិបាលក្រុង ក៍បានស្នើសុំឲ្យមានការចូលរួមទាំងអស់គ្នាក្នុងការថែរក្សាសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន
ដើម្បីធ្វើឲ្យទីក្រុងស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ដ ។
សម្រាម បង្កឲ្យប៉ះពាល់ សោភ័ណ្ឌភាពដងផ្លូវ កកស្ទះមុខ លូ ប្រឡាយបង្ហូររំដោះទឹក ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន តែងតែ បារ ស្តារសម្អាត ជាបន្តបន្ទាប់ ។ តើអាជ្ញាធរមូលដ្ឋានមានវិធានការបែបណាចំពោះ អ្នកចោលសម្រាមគ្មានសណ្តាប់ធ្នាប់ ឫត្រូវផាក់ពិន័យពួកគាត់តាមរបៀបណា ?
បើយោងតាមមាត្រា២០ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ក្នុងវាក្យខណ្ឌទី១ បានចែងថា ត្រូវបានហាមឃាត់ជាដាច់ខាតនូវការបោះចោល ឬការដុតសម្រាម សំណល់រឹងទីប្រជុំជននៅតាមដង ទីសាធារណៈ ទីវាល តាមប្រព័ន្ធទឹកលូ ឬប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធឯកជន។ និងពិន័យជាប្រាក់តាមមាត្រា៤២ នៃអនុក្រឹតនេះដ៏ដែលបានចែងថា បុគ្គលដែលបោះចោលសំរាម សំណល់រឹងនៅទីប្រជុំជនឬនៅលើទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានីឬខណ្ឌ ក្រុង ស្រុកហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រា២០ នៃអនុក្រឹត្យនេះ ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ និងទណ្ឌកម្ម ដូចខាងក្រោម៖
- ចំនួន ២០.០០០ (ពីរម៉ឺន) រៀល ចំពោះអ្នកដំណើរ អ្នកទេសចរណ៍ នឹងត្រូវប្រមូលសំអាតយកទៅដាក់ធុងសម្រាមសាធារណៈ
- ចំនួន ៥០.០០០ (ប្រាំម៉ឺន) រៀល ចំពោះអ្នកលក់ដូរតាមផ្ទះ អ្នកលក់ដូរតាមដងផ្លូវ ឬលើទីសាធារណៈ និងត្រូវប្រមូលវេចខ្ចប់យកទៅដាក់នៅទីតាំងដែរអជ្ញាធរបានកំណត់
- ចំនួន ១៥០.០០០(មួយសែនប្រាំម៉ឺន) រៀលចំពោះនាក់លក់ដូរតាមផ្ទះ ផ្សារ ភោជនីយដ្ឋាន ទីកំសាន្ត និងត្រូវប្រមូលវេចខ្ចប់យកទៅដាក់នៅទីតាំងដែរអជ្ញាធរបានកំណត់
- ចំនួន ២០០.០០០ (ពីរសែន) រៀល ចំពោះទីផ្សារ ភោជនីយដ្ឋាន ទីកំសាន្ត អាជីវកម្ម សេវាកម្ម សិប្បកម្ម និងត្រូវទទួលខុសត្រូវលើការប្រមូល សំអាត និងដឹកចេញយកទៅទីលាន
- ចំនួន ៤០០.០០០ (បួនសែន) រៀល ចំពោះរោងចក្រ សហគ្រាសក្រុមហ៊ុននិងត្រូវទទួលខុសត្រូវលើការប្រមូលសំអាតនិងដឹកចេញយកទៅទីលាន។ ក្នុងករណីមិនរាងចាលត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេរដងនៃប្រាក់ពិន័យអន្តរការណ៍លើកមុន ។
សូមប្រជាពលរដ្ឋ វិចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនត្រូវបោះចោលតាមបណ្ដោយផ្លូវទឹក ឬទីសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់អនាម័យបរិស្ថានក្រុង និងធ្វើឲ្យកកស្ទះផ្លូវទឹកហូរមិនទាន់ធ្វើឲ្យមានការជន់លិចខ្លះៗ ជាពិសេសសុំប្រជាពលរដ្ឋកុំធ្វើចាក់ដី ឬធ្វើសំណង់លើចំណី ឬលើអូរ។
តាមមន្ទីរអង្គភាពក្រោមឱវាទខេត្ត និងអាជ្ញាធរក្រុង សង្កាត់ រួមទាំងមេភូមិ ដើម្បីពិនិត្យដោះស្រាយបន្ទាន់ធ្វើយ៉ាងណាបញ្ចៀសការជន់លិច ដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ។ សូមឲ្យការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ជៀសវាងយកទៅដាក់ បោះចោលពាសវាលពាសកាល បង្កឲ្យប៉ះពាល់ដល់បរិស្ថាន ។
អង្គភាពសារព័ត៍មាន BTNNews សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..) Facebookpage: