បើតាមរបាយការណ៍ របស់ លោកចាប សុផាឬទ្ធ និយាយថា : ឈ្មោះភូន វិសាល ភេទប្រុសអាយុ៣៧ឆ្នាំលំនៅភូមិត្រាវជូរឃុំសិរីមានជ័យស្រុកសុះពៅលូនខេត្តបន្ទាយមានជ័យ ជាម្ចាស់និងអ្នកបើកបររថយន្តអោយដឹងថា ខ្លួនបានស៊ីឈ្នួលដឹកប្រហឹតដែលនាំចូលពីប្រទេសថៃតាមច្រកបឹងត្រកួននេះ ជារបស់ឈ្មោះញៀប ប៊ុនរ៉េត ភេទប្រុស ។
ឯឈ្មោះ ឆាយ សាន់ដេ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិត្រស់ឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបងអោយដឹងថា: ខ្លួនក៏ស៊ីឈ្នួលដឹកប្រហឹតចម្រុះដែលមានប្រភពនិងវេចខ្ចប់ត្រឹមត្រូវតាមបច្ចេកទេសនេះដែរ ដោយនាំចូលពីថៃតាមច្រកតំបន់បឹងត្រកួនស្រុកថ្មពួក ។
តើមន្ត្រីកាំកុងត្រូវមានវិធានការ ចំពោះជន្មើសដែននាំចូល ប្រហិតចម្រុះ ( Hot Dog) ហើយផាក់ពិន័យបែបណា ?
តាមច្បាប់ស្ដីការគ្រប់គ្រងគុណភាព និងសុវត្ដិភាពលើផលិតផលទំនិញ និងសេវា មាត្រា១៩បានចែងថា ត្រូវតាមឃាត់ការរក្សាទុកនៅគ្រប់ទីកន្លែងផលិតទីកន្លែងសហត្ថាករណ៍ និងកន្លែងធ្វើពាណិជ្ជកម្មៈ
. ផលិតផលក្លែងបន្លំ
. ម្ហូបអាហារដែលប្រែប្រួលខូចគុណភាពបរិភោគមិនបានឬមានជាតិពុល ឬមិនស្របនិងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្តឬអនាម័យកំណត់តាមបទបញ្ញាត្តិ
. ផលិតផលឧបករណ៍សម្រាប់កិច្ចបន្លំឬក្លែងចំពោះទំនិញគ្រប់មុខ
.ត្រូវហាមឃាត់ការផលិត ការប្រើប្រាស់ ការធ្វើពាណិជ្ជកម្ម ការរក្សាទុកនូវរង្វាស់រង្វាល់ និងឧបករណ៏សំរាប់វាស់វែង ឬថ្លឹងដែខុស
ឬពុំទៀងទាត់ក្នុងការប្រើប្រាស់សំរាប់ផលិតកម្ម ឬពាណិជ្ជកម្មទំនិញ។
មាត្រា៦២ ជនណាដែលប្រព្រឹត្ដល្មើសនិងមាត្រា៧ មាត្រា៨ មាត្រា១៩ ឬមាត្រានៃច្បាប់នេះត្រួវបានផ្ដន្ទាទោសដាក់ពន្ធធានាគារពី៦(ប្រាំមួយ)ថ្ងៃដល់១(មួយ)ខែនិងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន)រៀលដល់៥.០០០.០០០ (ប្រាំលាន)រៀលឬទោសណាមួយនៃទោសទាំងពីរនេះ។
ប្រធានសាខាកាំកុងត្រូវខេត្តបន្ទាយមានជ័យនិងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានត្រួតពិនិត្យលក្ខណ:បច្ចេកទេសនិងធ្វើការតាមនិតិវិធី ដោយរកឃើញថា ពាក់ព័ន្ធនឹងការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសតម្រូវផ្នែកសីតុណ្ហភាពនោះមែន ។
សមត្ថកិច្ចបានដកហូតនូវប្រហឹតដែលប្រឈមនិងខូចខាតនិងមានបញ្ហាគុណភាពនោះមួយចំនួនទៅដុតបំផ្លាញចោលតាមលក្ខណ:បច្ចេកទេសនិងធ្វើកិច្ចសន្យានឹងម្ចាស់ទំនិញព្រមទាំងម្ចាស់រថយន្ត កុំអោយដឹកជញ្ជូនខ្វះបច្ចេកទេសដូច្នេះទៀត ។បើករណីបែបនេះជាថ្មី នឹងត្រូវចាប់ខ្លួនមនុស្សនិងបំផ្លាញ
អង្គភាពសារព័ត៍មាន BTNNews សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..) Facebookpage: