បើនៅក្នុងផ្សារខាងលើ រួចមកជាលទ្ធផល គឺបានរកឃើញទឹកតែ ម៉ាក Dishi ចំណុះ៣៨០ml ចំនួន២១ដប ផលិតនៅប្រទេសថៃ និងគ្រាប់ស្វាយចន្ទី ម៉ាក Tong Garden ចំនួន១៤០កញ្ចប់ ផលិតនៅប្រទេសថៃ បានធ្វើកំណត់ហេតុដកហូតទុកដុតកម្ទេចចោល។
មន្រ្តីកាំកុងត្រូល រកឃើញសារធាតុគីមីនៅ ស្វាយចន្ទីកញ្ចប់ ខូចគុណភាព តើអាជីវករមានទោសឬផាក់ពិន័យដូចម្តេច?
តាមច្បាប់ស្ដីការគ្រប់គ្រងគុណភាពនិងសុវត្ដិភាពលើផលិតផលទំនិញ និងសេវា មាត្រា១៩បានចែងថា ត្រូវតាមឃាត់ការរក្សាទុកនៅគ្រប់ទីកន្លែងផលិតទីកន្លែងសហត្ថាករណ៍ និងកន្លែងធ្វើពាណិជ្ជកម្មៈ
. ផលិតផលក្លែងបន្លំ
. ម្ហូបអាហារដែលប្រែប្រួលខូចគុណភាពបរិភោគមិនបានឬមានជាតិពុល ឬមិនស្របនិងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្តឬអនាម័យកំណត់តាមបទបញ្ញាត្តិ
. ផលិតផលឧបករណ៍សម្រាប់កិច្ចបន្លំឬក្លែងចំពោះទំនិញគ្រប់មុខ
.ត្រូវហាមឃាត់ការផលិត ការប្រើប្រាស់ ការធ្វើពាណិជ្ជកម្ម ការរក្សាទុកនូវរង្វាស់រង្វាល់ និងឧបករណ៏សំរាប់វាស់វែង ឬថ្លឹងដែខុស
ឬពុំទៀងទាត់ក្នុងការប្រើប្រាស់សំរាប់ផលិតកម្ម ឬពាណិជ្ជកម្មទំនិញ។
មាត្រា៦២ ជនណាដែលប្រព្រឹត្ដល្មើសនិងមាត្រា៧ មាត្រា៨ មាត្រា១៩ ឬមាត្រានៃច្បាប់នេះត្រួវបានផ្ដន្ទាទោសដាក់ពន្ធធានាគារពី៦(ប្រាំមួយ)ថ្ងៃដល់១(មួយ)ខែនិងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន)រៀលដល់៥.០០០.០០០ (ប្រាំលាន)រៀលឬទោសណាមួយនៃទោសទាំងពីរនេះ។
ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មតិមហាជន សំណូមពរដល់អាជីវករទាំងអស់ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕
អង្គភាពសារព័ត៍មាន BTN News សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)