ជនជាប់ចោទថា នៅពេលមកដល់ប្រទេសកម្ពុជានាងបានទៅជួបបុរសជនជាតិវៀតណាមពីរនាក់នៅក្បែរកាស៊ីណូណាហ្គាវើលក្នុងខណ្ឌដូនពេញ។ បន្ទាប់មកបុរសជនជាតិវៀតណាមទាំងពីរនាក់បានយកគ្រឿងញៀនទៅឲ្យនាងដល់បន្ទប់ដែលនាងស្នាក់នៅក្នុងសណ្ឋាគារ ដាយមិនផាលេស ដោយពួកគេបានវេចខ្ចប់ និងដាក់គ្រឿងញៀននៅក្នុងវ៉ាលីក្រហមរួចស្រេចហើយដើម្បីឲ្យនាងយកទៅប្រគល់ឲ្យឈ្មោះ ចាង នៅប្រទេសអូស្ត្រាលី។
គួររម្លឹកថា កម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនស្ត្រីជាជនជាប់ចោទខាងលើកាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៨ ខណៈដែលនាងបម្រុងនឹងដឹកគ្រឿងញៀនខាងលើចេញទៅប្រទេសអូស្ត្រាលី ប៉ុន្តែត្រូវមន្ត្រីជំនាញត្រួតពិនិត្យឃើញនៅក្នុងវ៉ាលី៕