ទីតាំង មានផ្ទះលេខ ១០២ ,ផ្ទះលេខ ១០៤ និងផ្ទះលេខ១០៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ហៅថា"ហ្សាដឺហ្គោល" ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនេះសម្ថកិច្ចចម្រុះនៃកម្មាធិកាបានរកឃើញ៖
-ទីតាំងផ្ទះលេខ១០២ មានឱសថមួយចំនួនដែលមិនបានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតនាំចូលនិងចែកចាយ ពីក្រសួងសុខាភិបាល។
-ចំណែកឯផ្ទះលេខ ១០៤ និងផ្ទះលេខ ១០៦ ខាងលើមានឱសថមួយចំនួនមិនការចុះបញ្ជីការ គ្មានលិតខិតអនុញ្ញាតនាំចូលនិងចែកចាយ ពីក្រសួងសុខាភិបាល ឱសថហួសកាលបរិច្ឆេទកំណត់ ព្រមទាំងមានការស្តុកទុកការចែកចាយជាច្រើននូវផលិតផលជំនួយផ្លូវភេទ ឱសថបង្កើនអារម្មណ៍ផ្លូវភេទជាច្រើនប្រភេទទៀត ដែលក្រសួងសុខាភិបាលបានហាមឃាត់។
បន្ទាប់ពីការត្រួតពិនិត្យរបស់សម្ថកិច្ចចម្រុះរួច លោកព្រះរាជអាជ្ញារងនៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យម្ចាស់ទីតាំងទាំង៣ផ្អាកការលក់និងចែកចាយឱសថបុរាណ របស់ពួកគេជាបណ្ដោះអាសន្ន ហើយរក្សាទុកឱសថទាំងនោះកុំឲ្យបាត់បង់ និងត្រូវចូលខ្លួនមកបំភ្លឺបន្ថែមនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ព្រមទាំមានការដកហូតយកនូវវត្ថុតាងមួយចំនួន មករក្សាទុកនៅគណៈកម្មាធិការដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី។
1.ជនដែលលក់ផលិតផលក្លែងនឹងត្រូវទទួលទោសដូចម្ដេចខ្លះ?
2.ជនដែលលក់ផលិតហួសកាលបរិច្ឆេទនឹងត្រូវទទួលទោសយ៉ាងណាខ្លះ?
3.ជនដែលបាននាំចូលនិងចែកចាយនូវផលិតផលដែលក្រសួងសុខាភិបាលហាមឃាត់ត្រូវមានទោសដូចម្ដេចខ្លះ?
បើយោងតាមច្បាប់ស្ដីពីវិសោធនកម្មការគ្រប់គ្រងឪសថ ៖
មាត្រា៨ថ្មី ១. ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាលចំពោះ
. ការបើក ការបិទនិងការប្ដូរទីតាំងនៃគ្រឹះស្ថាននាំចូលឪសថ គ្រឹះស្ថាននាំចូល និងចែកចាយឪសថ គ្រឹះស្ថាននាំចេញឪសថគ្រឹះស្ថានលក់ដុំឪសថ ឪសថស្ថាននិងឪសថស្ថានរង
. ការនាំចូលឪសថញៀន ឪសថប្រព័ន្ធប្រសសៃប្រសាទវត្ដុធាតុដើម និងសារធាតុផ្សំញៀនដែរកំណត់ក្នុងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននិងប្រកាលរបស់ក្រសួងសុខាភិបាល
. ការនាំចូលឪសថ វត្ថុធាតុដើម សម្ភារៈវេចខ្ចប់ និងម៉ាស៊ីនឧបករណ៍សម្រាប់ផលិតឪសថ
. ការផ្សព្វផ្សាយពាណិជ្ជកម្មឪសថ។
២. ការនាំចូល ការចែកចាយ ការតាំងលក់ឪសថនិងគ្រឿងសំអាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជីកាពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
៣. ការផលិតអាហ័រណនីហ័រណនិងពណិជ្ជកម្មឪសថសម្រាប់ផ្នែកបសុរពេទ្យ ត្រូវកំណត់ដោយប្រកាសរួមរបស់ក្រសួងសុខាភិបាលនិងក្រសួងសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
៤. ក្នុងគ្រឹះស្ថានផលិតឪសថគ្រឹះស្ថាននាំនិងចែកចាយឪសថ គ្រឹះស្ថានលក់ដុំឪសថ និងឪសថស្ថាន ត្រួវមានវត្ថមានឪសថការី។ក្នុងសករណីអវត្ថមានឪសថការីទទួលខុសត្រូវ
ត្រូវមានឪសថការីជំនួស១រូបផ្សេងទៀតដែលមានលក្ខណះសម្បត្ដិសមស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។
មាត្រា១០
១.ត្រូវផ្ដន្ទាទោសពិន័យប្រាក់ពី១.០០០.០០០រៀល(មួយលានរៀល)ដល់៥.០០០.០០០រៀល(ប្រាំលានរៀល)ចំពោះជនណាដែលបានៈ
.ផ្សព្វផ្សាយផលិតផលឪសថនិងគ្រឿងសំអាងតាមវិទ្យុ ទូរទស្សន៍ ទស្សានាវដ្ដី សារព័ត៍មានខិតប័ណ្ណ សិក្ខាសាលា ឬតាមមធ្យោបាយផ្សេងៗទៀត ដោយគ្មានការអនុញ្ញតពីក្រសួងសុខាភិបាល
. ប្រព្រឹត្ដល្មើសនិងបែបបទនិងល័ក្ខខណ្ឌក្នុងការគ្រប់គ្រងថែរក្សាផលឪសថ
បើក បិទ ឬ ប្ដូរទីតាំងឪសថស្ថាន ឪសថស្ថានរង និងគ្រឹះស្ថានលក់គ្រឿងសំអាង ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
២. ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥.០០០.០០០រៀល (ប្រាំលានរៀល)ដល់១០.០០០.០០០.រៀល(ដប់លានរៀល)ចំពោះជនណាដែរបានៈ
. បើបើក បិទ ឬប្ដូរទីតាំងឪសថគ្រឹះស្ថានលក់ដុំឪសថ គ្រឹះស្ថាននាំចូល ចែកចាយឪសថ គ្រឹះស្ថាននាំចូល នាំចេញឪសថ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល
. ប្រព្រឹត្ដល្មើសនិងបែបបទ និងល័ក្ខខណ្ឌពាណិជ្ជកម្ម អាហ័រណ នីហ័រណឪសថ
. នាំចូល ឬនាំចេញ ផលិតផលឪសថដោយគ្មាការអនុញ្ញាតពីក្រសួងសុខាភិបាល។
អង្គភាពសារព័ត៍មាន BTN News សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)
Facebookpage: www.facebook.com/info.BTNNews