កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មន្ត្រីកាំកុងត្រូលខេត្ត បានចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ នៅផ្សារចំនួន២ គឺផ្សារស្ទឹង ស្ថិតក្នុងស្រុកពញាក្រែក និងផ្សារចុងជាច ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ដើម្បីស្វែងរកសារធាតុគីមី បូរ៉ាក់ (ទឹកអន្សារ) ដែលប៉ះពាល់សុខភាពអ្នកទទួលទាន។ ជាលទ្ធផលពុំឃើញវត្តមានសារធាតុគីមី ដែលគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទាននោះទេ។ ទន្ទឹមនោះ មន្ត្រីកាំកុងត្រូល ក៏បានយកគំរូស្ករត្នោត ចំនួន ០៤គំរូ ដើម្បីបញ្ជូនទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូលជាបន្តផងដែរ។
ហេតុអ្វីបានជា អាជីវករលួចលក់គ្រឿងកំប៉ុង ទឹកស៊ីអ៊ីវ និងភេសជ្ជៈខូចគុណភាព និងត្រូវផាកពិន័យដូចម្តេច?
បើតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិសេវា ឆ្នាំ ២០០០
មាត្រា១៨៖
ត្រូហាមឃាត់ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអារហារ ដែលមានសភាពប្រែប្រូ លខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណ ភាព ផ្អែកអតិសុខុមជីវសាស្រ្ត ឬអនាម័យ ដែលកំណត់តាមបទប្បញ្ញាត្តិនៃក្រសួងពាក់ព័ន្ធ ។
ទោសប្បញ្ញាត្តិ នៃច្បាប់នេះនៅក្នុង
មាត្រា៦៣៖
ជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា១៨ នៃច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន)រៀល ឬទោសណាមួយនៃទោសទាំងពីរនេះ ។
ដើម្បីស្វែងរកសារធាតុគីមី បូរ៉ាក់ (ទឹកអន្សារ) ដែលប៉ះពាល់សុខភាពអ្នកទទួលទាន។ ជាលទ្ធផលពុំឃើញវត្តមានសារធាតុគីមី ដែលគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទាននោះទេ។ ទន្ទឹមនោះ មន្ត្រីកាំកុងត្រូល ក៏បានយកគំរូស្ករត្នោត ចំនួន ០៤គំរូ ដើម្បីបញ្ជូនទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូលជាបន្តផងដែរ។
វាពិតជាប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ
មន្ត្រីកាំកុងត្រូល បានបិទ Poster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាតទំនិញ ដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕
អង្គភាពសារព័ត៍មាន BTN News សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)
Facebookpage: www.facebook.com/info.BTNNews