បើយោងតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាណ សុវត្ដិភាពលើផលិតផលទំនិញនិងសេវាៈ
មាត្រា១៩បានចែងថា ត្រូវតាមឃាត់ការរក្សាទុកនៅគ្រប់ទីកន្លែងផលិតទីកន្លែងសហត្ថាករណ៍ និងកន្លែងធ្វើពាណិជ្ជកម្មៈ
. ផលិតផលក្លែងបន្លំ
. ម្ហូបអាហារដែលប្រែប្រួលខូចគុណភាពបរិភោគមិនបានឬមានជាតិពុល ឬមិនស្របនិងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្តឬអនាម័យកំណត់តាមបទបញ្ញាត្តិ
. ផលិតផលឧបករណ៍សម្រាប់កិច្ចបន្លំឬក្លែងចំពោះទំនិញគ្រប់មុខ
.ត្រូវហាមឃាត់ការផលិត ការប្រើប្រាស់ ការធ្វើពាណិជ្ជកម្ម ការរក្សាទុកនូវរង្វាស់រង្វាល់ និងឧបករណ៏សំរាប់វាស់វែង ឬថ្លឹងដែខុស
ឬពុំទៀងទាត់ក្នុងការប្រើប្រាស់សំរាប់ផលិតកម្ម ឬពាណិជ្ជកម្មទំនិញ។
មាត្រា៦២ ជនណាដែលប្រព្រឹត្ដល្មើសនិងមាត្រា៧ មាត្រា៨ មាត្រា១៩ ឬមាត្រានៃច្បាប់នេះត្រួវបានផ្ដន្ទាទោសដាក់ពន្ធធានាគារពី៦(ប្រាំមួយ)ថ្ងៃដល់១(មួយ)ខែនិងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន)រៀលដល់៥.០០០.០០០ (ប្រាំលាន)រៀលឬទោសណាមួយនៃទោសទាំងពីរនេះ។
នៅក្នុងប្រតិបត្តិការនេះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការពន្យល់ណែនាំដល់អាជីវករ អោយធ្វើការដាក់តាំងលក់ផលិតផល អោយបានត្រឹមត្រូវ រក្សាបាននូវអនាម័យ ជៀសវាងការលាយដាក់ សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់ បន្តត្រូវស្គាល់ប្រភពអោយច្បាស់ ទាំងឈ្មោះ អាស័យដ្ឋានចែកចាយ ផលិត វិក័យបត្រ និងលេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើល ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ (កាលបរិច្ឆេទ) ផុតកំណត់។
សំណូមពរ ឲ្យសមត្ថកិច្ចពាក់ព័ន្ធឈរជើងត្រួតពិនិត្យទាំងអស់នៅតាមព្រំដែន ចំពោះទំនិញនាំចូលសុំអោយបង្កើន ការយកចិត្តទុកដាក់ ត្រួតពិនិត្យ ដូចមន្រ្តីដែលបានចុះមកត្រួតពិនិត្យតាមផ្សារអីចឹង ដើម្បីអោយមានទំនុកចិត្តទាំងអស់គ្នា។
ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករមានការសាទរចំពោះការយកចិត្តទុកដាក់ការត្រួតពិនិត្យ និងការអប់រំរបស់មន្រ្តីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់ផងដែរ៕
អង្គភាពសារព័ត៍មាន BTNNews សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..) Facebookpage: