បើតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិសេវា ឆ្នាំ ២០០០
មាត្រា១៨៖
ត្រូហាមឃាត់ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអារហារ ដែលមានសភាពប្រែប្រូ លខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណ ភាព ផ្អែកអតិសុខុមជីវសាស្រ្ត ឬអនាម័យ ដែលកំណត់តាមបទប្បញ្ញាត្តិនៃក្រសួងពាក់ព័ន្ធ ។
ទោសប្បញ្ញាត្តិ នៃច្បាប់នេះនៅក្នុង
មាត្រា៦៣៖
ជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា១៨ នៃច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន)រៀល ឬទោសណាមួយនៃទោសទាំងពីរនេះ ។
ផលប៉ះពាល់ និងការទប់ស្កាត់នូវទំនិញ បន្លែ មឹក បង្គារ គ្រឿងភេសជ្ជៈ មានផ្ទុកសារធាតុគីមីហាត់ឃាត់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ឬធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។
ផ្អែកទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាព ផលិតផលទំនិញ ម្ហូបអាហារទៅតាមស្លាកសញ្ញា សំបកវេចខ្ចប់ ការបរិច្ឆេទកំប៉ុងកំពិតកំប៉ោងរលួយ នឹងត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញ ដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ ដូចជា សាធាតុប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍ របស់អគ្គនាយដ្ឋានកាំកុងត្រូលដើម្បីកំណត់រកហានិភ័យ។
មតិមហាជន អំពាវនាវដល់មន្រ្តីកាំកុងត្រូល សូមពិនិត្យទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទ ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍ អ្នកប្រើប្រាស់ទាំងសុខមាលភាព និងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករនៅក្នុងផ្សារ និងនៅតាមលំនៅដ្ឋាននេះ គឺដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេស មុននឹងទិញយកទៅប្រើប្រាស់ ឬបរិភោគ៕
អង្គភាពសារព័ត៍មាន BTNNews សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..) Facebookpage: