បើតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា តាម មាត្រា១៩ បានចែងថា ត្រូហាមឃាត់ការរក្សាទុកនៅគ្រប់ទីកន្លែងផលិត ទីកន្លែងសហត្ថាករណ៍ និងទីកន្លែងធ្វើពាណិជ្ជកម្មនូវ :
• ផលិតផលក្លែងបន្លំ
• ម្ហូបអារហារ ដែលប្រែប្រូលខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណ ភាព ផ្អែកអតិសុខុមជីវសាស្រ្ត ឬអនាម័យ ដែលកំណត់តាមបទប្បញ្ញាត្តិ។
និងផ្តន្ទាទោតាមសប្បញ្ញាត្តិ នៃច្បាប់នេះនៅក្នុងមាត្រា៦២ បានចែងថា
ជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា៧ មាត្រា៨ មាត្រា១៩ ឬមាត្រា២០ នៃច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ដល់ ១ (មួយ)ខែ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ៥.០០០.០០០ (ប្រាំលាន)រៀល ឬទោសណាមួយនៃទោសទាំងពីរនេះ ។
បញ្ជាក់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករថា ទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ គឺទុកយកទៅដុតកម្ទេចចោល បន្ទាប់ពីបានដកហូតពីអាជីវករ នៅតាមតូប និងតាមផ្ទះនៅផ្សារស្រែស្ដុក ដែលអាជីវករយកទៅលក់ដូរ ដោយមិនបានពិនិត្យពីថ្ងៃ ផុតកំណត់ របស់ទំនិញ និងបន្តតាំងលក់ជូនទៅពលរដ្ឋដោយមិនគិតពីផលប៉ះពាល់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋឡើយ។
ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មន្ត្រីជំនាញបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
សូមបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងនេះជាសារមួយអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ លើកកំពស់ការប្រុងប្រយត័្ន មុនពេលទិញទំនិញផ្សេងៗ ត្រូវពិនិត្យនូវស្លាកសញ្ញាកាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រួវ ហើយចេះជ្រើសរើសយកចំណីអាហារណា ដែលមានអនាម័យនិងគុណភាពយកទៅ បរិភោគ ៕
អង្គភាពសារព័ត៍មាន BTN News សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)
Facebookpage: www.facebook.com/info.BTNNews