មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បញ្ជាក់ថា ជាលទ្ធផល បានរកឃើញ បង្គា មានចាក់បញ្ចូលសារធាតុស្រដៀង ចាហ៊ួយ មានចំនួន ៥គីឡូក្រាម ដែលអាជីវករផ្សារលើដាក់លក់ជូនប្រជាពលរដ្ឋ ឬអតិថិជន។ តើហេតុអ្វីបានជា អាជីវករលួចលក់ចំណីអាហារខូចគុណភាព និងមានសារធាតុគីមី ត្រូវផាកពិន័យដូចម្តេច?
តាមច្បាប់ស្ដីការគ្រប់គ្រងគុណភាពនិងសុវត្ដិភាពលើផលិតផលទំនិញ និងសេវា មាត្រា១៩បានចែងថា ត្រូវតាមឃាត់ការរក្សាទុកនៅគ្រប់ទីកន្លែងផលិតទីកន្លែងសហត្ថាករណ៍ និងកន្លែងធ្វើពាណិជ្ជកម្មៈ
. ផលិតផលក្លែងបន្លំ
. ម្ហូបអាហារដែលប្រែប្រួលខូចគុណភាពបរិភោគមិនបានឬមានជាតិពុល ឬមិនស្របនិងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្តឬអនាម័យកំណត់តាមបទបញ្ញាត្តិ
. ផលិតផលឧបករណ៍សម្រាប់កិច្ចបន្លំឬក្លែងចំពោះទំនិញគ្រប់មុខ
.ត្រូវហាមឃាត់ការផលិត ការប្រើប្រាស់ ការធ្វើពាណិជ្ជកម្ម ការរក្សាទុកនូវរង្វាស់រង្វាល់ និងឧបករណ៏សំរាប់វាស់វែង ឬថ្លឹងដែខុស
ឬពុំទៀងទាត់ក្នុងការប្រើប្រាស់សំរាប់ផលិតកម្ម ឬពាណិជ្ជកម្មទំនិញ។
មាត្រា៦២ ជនណាដែលប្រព្រឹត្ដល្មើសនិងមាត្រា៧ មាត្រា៨ មាត្រា១៩ ឬមាត្រានៃច្បាប់នេះត្រួវបានផ្ដន្ទាទោសដាក់ពន្ធធានាគារពី៦(ប្រាំមួយ)ថ្ងៃដល់១(មួយ)ខែនិងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន)រៀលដល់៥.០០០.០០០ (ប្រាំលាន)រៀលឬទោសណាមួយនៃទោសទាំងពីរនេះ។
ហេតុដូចច្នេះហើយ ប្រជាពលរដ្ឋមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ដល់សុខភាព ។ដូច្នេះក្រសួងនិងស្ថាប័ន ពាក់ព័ន្ធគួពិនិត្យឡើងវិញជាបន្ទាន់ចំពោះចំណីអាហារ មឹក បង្គា ត្រីប្រឡាក់ សាច់ក្រក បបែលងៀត ងៀតមឹក ជ្រក់ស្ពៃ និងសណ្តែកបណ្តុះ និងចំណីអាហារជាច្រើនប្រភេទទៀត កំពុងធ្វើឲ្យប្រជាពលរដ្ឋទូទៅព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព។
ជាមួយគ្នានោះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញគ្រឿងសមុទ្រគ្រប់ប្រភេទ ជាពិសេសគ្រឿងសមុទ្រស្រស់រួមមាន បង្គា ក្តាម មឹក និង ត្រី សាច់ផ្សេងៗ ត្រូវពិនិត្យឲ្យបានត្រឹមត្រូវ ព្រោះអាជីវករ លួចនាំចូលគ្រឿងសមុទ្រស្រស់ ឬអ្នកលក់ខ្លះ បានលួចដាក់សារធាតុគីមី និង ចាក់ចាហ៊ួយចូលទៅក្នុងគ្រឿងសមុទ្រស្រស់ទាំងនោះ ដើម្បីស្តុកទុកលក់បានយូរថ្ងៃ ឬឲ្យមើលឃើញស្រស់ជានិច្ច និងមានអាជីវករខ្លះទៀត បានចាក់ចាហ៊ួយចូលទៅក្នុងគ្រឿងសមុទ្រស្រស់ទាំងនោះថែមទៀតផង។
មតិហាជនសំនូមពរ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានបន្តចុះណែនាំដល់អាជីវករនៅតាម តូបលក់ដូរ នៅផ្សារលើ និងផ្សាពាណិជ្ជកម្មឲ្យបានយល់ដឹងពីច្បាប់ចំណីអាហារ និងត្រូវចូលរួមអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយអាចប្រឈមចំពោះមុខច្បាប់ធ្ងន់ធ្ងរថែមទៀតផង។
អង្គភាពសារព័ត៍មាន BTN News សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)
Facebookpage: www.facebook.com/info.BTNNews