កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានពិនិត្យទំនិញវេចខ្ចប់ គ្រឿងកំប៉ុង បានដកហូត ទឹកក្រូចកូកានិងសាមូរ៉ៃសរុបចំនួន ២៧ដប ស្មើនឹង១៥, ៣ គីឡូក្រាម ដែលហួសកាលបរិច្ឆេទប្រើប្រាស់បានធ្វើកំណត់ហេតុ ដកហូតយកមករក្សារទុក។ ស្ថិតក្នុងឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅផ្សារសាលាលេខ៥ ។តើហេតុអ្វីបានជា អាជីវករលួចលក់ទំនិញខូចគុណភាព និងមានសារធាតុគីមី ត្រូវផាកពិន័យដូចម្តេច?
អាជីវកម្មដាក់លក់ទំនិញហួសកាលបរិច្ឆេទនិងខូចគុណភាព ត្រូវទទួលទោស តាមច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវាតាមមាត្រា១៨បានចែងថា
ត្រូវហាមឃាត់ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារ ដែលមានសភាពប្រែប្រួល ខូចគុណភាពឬ មានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាព ផ្នែកអតិសុខុមជីវសាស្រ្ដ ឬអនាម័យ ដែលកំណត់តាមបទបញ្ញាត្ដិនៃក្រសួងពាក់ព័ន្ធ។
និងផ្តន្ទាទោសតាមច្បាប់នេះដ៏ដែលតាម មាត្រា៦៣ ជនណាដែលប្រព្រឹត្ដល្មើសនឹងមាត្រា១៦ មាត្រា១៧ មាត្រា១៨ ឬមាត្រ២១នៃ ច្បាប់នេះត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពីរ១ (មួយ) ខែដល់១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀលដល់១០.០០០.០០០(ដប់លាន)រៀល ឬទោសណាមួយនៃទោសទាំងពីរនេះ។
ហេតុដូចច្នេះហើយ ទើបប្រជាពលរដ្ឋ មានក្ដីព្រួយបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ដល់សុខភាព ។ដូច្នេះក្រសួងនិងស្ថាប័ន ពាក់ព័ន្ធគួពិនិត្យឡើងវិញជាបន្ទាន់ព្រោះការនាំចូល ទឹកក្រូចកូកានិងសាមូរ៉ៃ តៅហ៊ូ ពងមាន់, តៅហ៊ូមូល, តៅហ៊ូប្រអប់ និងចំណីអាហារជាច្រើនប្រភេទទៀត កំពុងធ្វើឲ្យប្រជាពលរដ្ឋទូទៅព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព។
ជាមួយគ្នានោះ ក្រុមការងារបានណែនាំ (ផ្ទាំងPoster) ដល់បងប្អូន អាជីវករឱ្យបានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព និងការដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវតាមស្តង់ដា និងមានអនាម័យ។ នៅក្នុងនោះដែរ មន្រ្តីជំនាញបានស្វែងរកផលិតផលតៅហ៊ូ ពងមាន់, តៅហ៊ូមូល, តៅហ៊ូប្រអប់ ប៉ុន្តែរកមិនមានលក់នៅលើទីផ្សារទេ។
មតិហាជនសំនូមពរ ដល់មន្រ្តីកាំកុងត្រូលខេត្ត ណែនាំអាជីវករឱ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទ ទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នាចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោងច្រេះស៊ីនិងទំនិញដែលមានសារធាតុគីមីហាមឃាត់ផងដែរ។
អង្គភាពសារព័ត៍មាន BTN News សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)
Facebookpage: www.facebook.com/info.BTNNews