មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន នឹងក្រសួងមហាផ្ទៃ ហើយនិងក្រសួងការពារជាតិ បង្កើនការបណ្តុះបណ្តាលជំនាញនគរបាលយុត្តិធម៌និងមានការបំពាក់អាវុធបន្ថែមជូនបណ្តាមន្ត្រីឧទ្យានុរក្សដើម្បីការពារខ្លួននៅពេលចុះធ្វើសកម្មភាពល្បាតការពារការបរបាញ់ និងការកាប់បំផ្លាញព្រៃឈើ។ តើក្រសួងបរិស្ថានមានវិធានការបែបណាសម្រាប់ដាក់ទោសជនល្មើសចាប់សត្វព្រៃ និងជនល្មើសបំផ្លាញព្រៃឈើ?
បើយោងតាមច្បាប់ស្ដីពីតំបន់ការពារធនធានធម្មជាតិ មាត្រា៦៣ ជនណាដែលធ្វើការគម្រាមកំហែង ដល់មន្រ្ដីរដ្ឋបាលការពារ និងអភរិក្សធម្មជាតិធ្វើឲ្យរាំងស្ទះដល់ការបំពេញភារកិច្ចរបស់មន្រ្ដីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ត្រួវផ្ដន្ទាទោសដាក់ពន្ធធានាគារពីរមួយ (១)ឆ្នាំទៅ(៥) ឆ្នាំនិងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីដប់ប្រាំលាន(១៥.០០០.០០០)រៀលទៅមួយហាសិនលាន(១៥០.០០០.០០០)រៀល។
ជនណាដែលបានសមគំនិត ឬជួយសម្រូលដល់ការប្រព្រឹត្ដបទល្មើស ត្រូវផ្ដន្ទាទោសដូចចារីដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវផែនការយុទ្ធសាស្ដ្រ និងសកម្មភាពថ្នាក់ជាតិស្តីពីជីវៈចម្រុះ នៅឆ្នាំ ២០០២ ដើម្បីអភិរក្សជីវៈចម្រុះ គ្រប់គ្រងសកម្មភាពនានារបស់មនុស្ស ប្រើប្រាស់ធនធានជីវៈចម្រុះប្រកប ដោយនិរន្តរភាព និងធានាឱ្យបាននូវការប្រើប្រាស់នៃធនធានជីវៈចម្រុះដែលរួមចំណែកដល់ការកាត់បន្ថយ ភាពក្រីក្រ។
កន្លងមករាជរដ្ឋាភិបាលមានវិធានការច្បាស់លាស់ក្នុងការបង្រ្កាបបទល្មើសព្រៃឈើ ក្នុងនោះគ្រប់បទល្មើសទ្រង់ទ្រាយតូចៗ គឺថ្នាក់ដឹកនាំរាជធានីខេត្តគ្រប់ខេត្តក្រុង និងបណ្តាមន្ទីរបរិស្ថានក្រោមឱវាទផ្ទាល់ជាអ្នកទទួលខុសត្រូវ ហើយបទល្មើសទ្រង់ទ្រាយធំដែលខេត្តមិនអាចទ្រទ្រង់បានគឺរាជរដ្ឋាភិបាលមានក្រុមការងារថ្នាក់ជាតិជាអ្នកចុះបង្រ្កាប។
សម្រាប់ធនធានព្រៃឈើធម្មជាតិនៅលើទំហំផ្ទៃខាងលើ ក្រសួងបរិស្ថានបានបែងចែកតំបន់ការពារអភិរក្សចំនួន៥៣កន្លែងរួមមាន៖ឧទ្យាជាតិដែនជំរកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព ឧទ្យានជាតិសមុទ្រ តំបន់បេតិភ័ណ្ឌជាតិ តំបន់រ៉ាមសារជាដើម និងមានរបៀងជីវៈចំរុះ៣កន្លែងទៀត។
មតិមហាជនសំនូមពរដល់ ក្រសួងបរិស្ថានបច្ចុប្បន្នមានមន្ត្រីឧទ្យានុរក្សសម្រាប់ដើរល្បាតការពារព្រៃឈើ ចំនួន១២១០នាក់ ចូលរួមការពារអភិរក្សព្រៃឈើ ធនធានធម្មជាតិ នៅលើផ្ទៃដីប្រមាណ៧លាន៥សែនហិចតា ដែលចំនួននេះបានធ្វើអោយមន្ត្រីឧទ្យានុរក្សម្នាក់ ការពារព្រៃឈើធនធានធម្មជាតិប្រមាណ៦០០០ហិចតា។
អង្គភាពសារព័ត៍មាន BTN News សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)
Facebookpage: www.facebook.com/info.BTNNews