បើតាម លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានលើកឡើងថា បន្ទាប់ពីបានរកឃើញនូវសារធាតុគីមីលើងៀតបបែលនិងគ្រឿងកំប៉ុង និងស្រាបៀរហួស កាលបរិច្ឆេទប្រើប្រាស់នោះមន្រ្តីជំនាញរួមសហការនឹងកម្លាំងសមត្ថកិច្ចខេត្តតាកែវបាន ធ្វើការដុតបំផ្លាញចោលនូវទំនិញដែលខូចគុណភាពទាំងនេះចោលមិនឲ្យលក់នៅលើទី ផ្សារតទៅទៀតព្រមទាំងធ្វើកិច្ចសន្យាជាមួយនឹងក្រុមអាជីវករទាំងនេះមិនឱ្យបន្តលក់ទំនិញមានសារធាតុគីមីនិងទំនិញហួសការបរិច្ឆេទតទៅទៀតនោះទេប្រសិនបើបន្តលក់ត ទៅទៀត មន្រ្តីកាំកុងត្រូលនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់.....
បើតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិសេវា ឆ្នាំ ២០០០
មាត្រា១៨៖
ត្រូហាមឃាត់ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអារហារ ដែលមានសភាពប្រែប្រូ លខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណ ភាព ផ្អែកអតិសុខុមជីវសាស្រ្ត ឬអនាម័យ ដែលកំណត់តាមបទប្បញ្ញាត្តិនៃក្រសួងពាក់ព័ន្ធ ។
ទោសប្បញ្ញាត្តិ នៃច្បាប់នេះនៅក្នុង
មាត្រា៦៣៖
ជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា១៨ នៃច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន)រៀល ឬទោសណាមួយនៃទោសទាំងពីរនេះ ។
ក្នុងឱកាសនោះដែរលោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវ ដល់ក្រុមអាជីវករទាំងអស់ត្រូវតែដាក់លក់ចំណីអាហារនិងគ្រឿងកំប៉ុង ដែលមានសុវត្ថិ ភាពខ្ពស់អនាម័យល្អនិងមិនឱ្យហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវឧស្សាហ៍ត្រួត ពិនិត្យពីកាលបរិច្ឆេទប្រើប្រាស់ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាពចំណី អាហារ សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋជា ពិសេសវាមិនប៉ះពាល់ដល់សុខភាពអ្នក ប្រើប្រាស់៕
អង្គភាពសារព័ត៍មានBTNNews សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិងហានិភ័យឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)
Facebookpage: www.facebook.com/info.BTNNews