ទីតាំងទី២ ផ្ទះលេខ១០៤ ផ្លូវលេខ២១៧ ភូមិ១ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ ហាង ឡេង ជី ឱសថបូរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន១៨៧ប្រភេទ និងឱសថជំនួយផ្លូវភេទ (ថ្នាំសម្រើប) ០១មុខ ដែលក្រសួងសុខាភិបាលហាមឃាត់ សរុប ១,៤៦៥ ប្រអប់។
ទីតាំងទី៣ ផ្ទះលេខ១០៦ ផ្លូវលេខ២១៧ ភូមិ០១ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ អៀក ងួន លក់ឱសថបូរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន៦០ប្រភេទ និងឱសថជំនួយផ្លូវភេទ (ថ្នាំសម្រើប) ០៩មុខ៖ Ye Lang then, ថ្នាំលេខ ៦៩, Black Gorilla, 2800Mg, Zegara ពណ៌បៃតង និងពត៌ផ្ទៃមេឃ, Max Man, ថ្នាំគ្រាប់ពណ័លឿងគ្មានឈ្មោះ, Jinmaoshiwang និងThe First Classic excited medicine សរុប ២,៥៤៨ ប្រអប់។
សរុបទាំង៣ទីតាំង សមត្ថកិច្ចចម្រុះ របស់ គ.ប.ផ.ក រឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន៤៥៤ប្រភេទ សរុប៧,៣២១ប្រអប់។
ក្រោយពីការត្រួតពិនិត្យ របស់សមត្ថកិច្ចដោយមានការឯកភាពពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យផ្អាកអាជីវកម្មទាំង៣ទីតាំង ជាបណ្តោះអាសន្ន ហើយសមត្ថកិច្ច កំពុងបន្តសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖CPC