នៅពេលដែលមន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យរកឃើញមានការដាក់លក់ទំនិញហួសកាលបរិច្ឆេទនិង ខូចសុខភាពលើទី១ មន្រ្តីកាំកុងត្រូលត្រូវតែអប់រំទៅម្ចាស់អាជីវកម្មនិងឲ្យម្ចាស់អាជីវកម្មសន្យាថាលែងមានការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទនិង ខូចសុខភាព ដែលនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទៀតហើ្រយ។ ប៉ុន្តែប្រសិនបើមានលើកក្រោយទៀត អាជីវកម្មដែលដាក់លក់ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទនិង ត្រូវទទួលទោស តាមច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវាតាម មាត្រា១៨បានចែងថា
ត្រូវហាមឃាត់ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារ ដែលមានសភាពប្រែប្រួល ខូចគុណភាពឬ មានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាព ផ្នែកអតិសុខុមជីវសាស្រ្ដ ឬអនាម័យ ដែលកំណត់តាមបទបញ្ញាត្ដិនៃក្រសួងពាក់ព័ន្ធ។
និងផ្តន្ទាទោសតាមច្បាប់នេះដ៏ដែលតាម មាត្រា៦៣ ជនណាដែលប្រព្រឹត្ដល្មើសនឹងមាត្រា១៦ មាត្រា១៧ មាត្រា១៨ ឬមាត្រ២១នៃ ច្បាប់នេះត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពីរ១ (មួយ) ខែដល់១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀលដល់១០.០០០.០០០ដប់លាន)រៀលឬទោសណាមួយនៃទោសទាំងពីរនេះ។
ក្នុងគោលដៅ ដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញ ខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ។
មតិមហាជនបានសំនូមពរ ដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញ ធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់ នូវផលិតផលម្ហូបអាហារ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើកំណត់ហេតុ ដកហូត ទំនិញទាំងនោះ យកទៅកម្ទេចចោល៕
អង្គភាពសារព័ត៍មាន BTN News សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)
Facebookpage: www.facebook.com/info.BTNNews