តើអ្នកប្រើប្រាស់គ្រឿងញៀនមានទោសដែលឬ ទេ?
ដោយយោងតាមមាត្រា៤៥ បានចែងថា បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជនណា
ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងតី២ តាមគ្រប់រូបភាពនិងធ្លាប់ត្រូវបានទទួលរងនូវវិធានការព្យាបាលដោយបង្ខំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងអាចផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន)រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ។ ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី៦(ប្រាំមួយ)ខែទៅ១(មួយ)ឆ្នាំនិងអាចផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០(មួយលាន) រៀលទៅ ២.០០០.០០០(ពីរលាន) រៀល។ ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឍឹមដែលមានចែងក្នុងកថាខណ្ឌទី១និងទី២ខាងលើនេះត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឍឹមខាងលើដែរ។ ប្រសិនបើបទល្មើសត្រូវបានប្រព្រឹត្តដោយសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១និងតារាងទី២មានបរិមាណតិចតូចនិងប្រព្រឹត្តក្នុងក្របខណ្ឌទទួលទានតាមទម្លាប់ព្រះរាជជ្ញាអាចឲ្យជនប្រព្រឹត្តរួចខ្លួនពីបទចោទ ។ ប្រសិនបើរឿងនេះទៅដល់តុលាការតុលាការអាចសម្រេចឲ្យចារីនៃហេតុការណ៏នេះមិនបាច់ទទួលទោសឬគ្រាន់តែស្តីបន្ទោសជននោះតែប៉ុណ្ណោះ។ត្រូវចាត់ទុកថាជាការទទួលទានតាមទម្លាប់ ការទទួលទានដែលមិនបណ្តាលឲ្យញៀនហើយអ្នកទទួលទានជាអ្នកស្រុកទទួលទានតាមដូនតាធ្លាប់ប្រព្រឹត្តជាយូរមកហើយ ។
ជាពិតណាស់គ្រឿងញៀនជាអ្នកបំផ្លាញជីវីតអ្នក បំផ្លាញក្តីស្រមៃរបស់អ្នក បំផ្លាញកេតិយស កេរ្ភិ៍ឈ្មោះ សេចក្តីថ្លៃថ្នូររបស់អ្នក ។ ដូច្នេះយុវវ័យគ្រប់រូបត្រូវតែជៀសវាងអោយផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀនធ្វើអោយយើងវង្វែងវង្វានបាត់បង់នៅស្មារតីលែងស្គាល់អ្វីល្អនិង អាក្រក ។
អង្គភាពសារព័ត៍មាន BTN News សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)
Facebookpage: www.facebook.com/info.BTNNews