ប្រសិនជនណានៅតែដាក់លក់ទំនិញហួសកាលបរិច្ឆេទនិងខូចគុណភាព ត្រូវទទួលទោស តាមច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវាតាមមាត្រា១៨បានចែងថា
ត្រូវហាមឃាត់ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារ ដែលមានសភាពប្រែប្រួល ខូចគុណភាពឬ មានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាព ផ្នែកអតិសុខុមជីវសាស្រ្ដ ឬអនាម័យ ដែលកំណត់តាមបទបញ្ញាត្ដិនៃក្រសួងពាក់ព័ន្ធ។
និងផ្តន្ទាទោសតាមច្បាប់នេះដ៏ដែលតាម មាត្រា៦៣ ជនណាដែលប្រព្រឹត្ដល្មើសនឹងមាត្រា១៦ មាត្រា១៧ មាត្រា១៨ ឬមាត្រ២១នៃ ច្បាប់នេះត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពីរ១ (មួយ) ខែដល់១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀលដល់១០.០០០.០០០ដប់លាន)រៀលឬទោសណាមួយនៃទោសទាំងពីរនេះ។
មន្រ្តីជំនាញបានណែនាំទៅអ្នកលក់ អំពីការមើលកាលបរិច្ឆេទរបស់ទំនិញកុំអោយមានដាក់លក់ផលិតផលហួសកាលបរិច្ឆេទទៀត ថែមទាំងណែនាំអោយយល់ដឹងអំពីច្បាប់មួយចំនួនដែលទាក់ទងទៅនិងទំនិញ ។
អង្គភាពសារព័ត៍មាន BTN News សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)
Facebookpage: www.facebook.com/info.BTNNews