ឯកឧត្តមមានប្រសាសន៍ថា៖កត្តាដែលកើនក្ដៅ បណ្ដាលមកពីបញ្ហាកត្តាមួយចំនួនដូចជា បម្រៃបម្រួលធម្មជាតិ គុណភាពខ្យល់ ភ្លើងឆេះព្រៃ ។ទន្ទឹមនឹងនោះឯកឧត្តមបន្តថា បញ្ហាក្ដៅមិនមែនមកពីបញ្ហាបាត់បង់ព្រៃឈើនោះទេ គឹបណ្ដាលមកពីបញ្ហាកត្តាពីគឺ កត្តាមនុស្ស និងធនធានធម្មជាតិ បើប្រៀបធៀបជាមួយបណ្ដាលប្រទេសជិតខាងក្នុងតំបន់អាស៊ី ដូចជាឡាវ ថៃ ភូមាជាដើម កម្ពុជាមានផលប៉ះពាល់តិចតូចជាងគេ ដោយកម្ពុជាសម្បូរធនធានធម្មជាតិច្រើនជាងគេ ជាក់ស្ដែងក្នុងរដូវក្ដៅនេះកម្ពុជារងផលប៉ះពាល់ភ្លើងឆេះព្រៃកំរឹតទាបជាងគេ ជាពិសេស ក្រសួងបរិស្ថានបានសហការជាមួយមន្រ្តីគ្រប់មូលដ្ឋានទាំងអស់បានខិតខំប្រឹងទុកស្ដាត់ អន្តរាគមន៍ជួយពលរដ្ឋដែលកំពុងង្វាស់ទឹកប្រើប្រាស់តាមរយៈបង្កើតប្រភពទឹក ជីកអណ្ដូង ជាដើម ហើយកម្ដៅនៅបន្តក្ដៅ៤០អង្សាសទៅ៤២អង្សាសេ ក្នុងខែមេសា និងឧសភាព។
ក្នុងសន្និសីទនោះលោកជំទាវ ឪ វណ្ណឌីន មានប្រសាសន៍ផងដែរថា៖ក្រសួងសុខាភិបាល ក៏បានខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មាន និងសេចក្ដីជួនដំណឹងផ្សេងទៅមន្រ្តីតាមមូលដ្ឋាន ព្រមទំាងប្រជាពលរដ្ឋទាំងអស់អំពីកិច្ចការពារសុខភាពជាពិសេសក្នុងរដូវក្ដៅនេះផលប៉ះពាល់សុខភាព រលាកបេះដួង សួត កង្វាស់ចំណីអាហារ និងទឹក កន្ទួល រមាស់ ក្អួលចង្អោ អាចបាត់បង់ជីវិតជាដើម។លោកជំទាវមានប្រសាសន៍បន្តថា ចំណុចបញ្ហាសំខាន់ចំនួនបីដែលគួរប្រុងប្រយ័ត្នអោយបានខ្ពស់គឺទី១,អស់កម្លាំងខ្លាំង បណ្ដាលអោយបាត់បង់ជាតិទឹក អំបិល បេះដួង ដំរងនោម ទី២,ការរមូលក្រពើ ទី៣, ប៉ះពាល់សរសៃឈាមខួរក្បាល ប្រសិនបើមានអាការៈបែបនេះឆាប់ទៅមណ្ឌលសុខភាពដើម្បីពិភាក្សាបន្ទាន់។លោកជំទាវសំណូមពរអំពាវនាវអោយប្រជាពលរដ្ឋថែរក្សាសុខភាពអោយបានល្អ រក្សាអនាម័យសំអាតខ្លួនប្រាណ ជាពិសេសក្នុងរដូវក្ដៅនេះអោយប្រជាពលរដ្ឋពិសារទឹកអោយបានច្រើ់នបំផុត ក្នុងរយៈពេល១៥នាទី ទៅកន្លះម៉ោងផឹកទឹកគួរតែផឹកទឹកឲ្យបាន១ម្ដង ។ចុងក្រោយនៃការបិទសន្និសីទព័ត៌មាន ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍អំពាវនាវសូមអោយប្រជាពលរដ្ឋជួយថែរក្សាបរិស្ថាន ហាមមានការដុង ព្រៃឬគល់ស្រូវក្នុងរដូវនេះដើម្បីថែរក្សាកុំអោយក្ដៅ ជាពិសេសរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងវិធានការទុបស្កាត់ អោយមន្រ្តីចុះតាមមូលដ្ឋាល ជីកអណ្ដូង ដឹកទឹក ជួនពលរដ្ឋកង្វាស់ខាត ឯកឧត្តមសំណូមពរអោយប្រជាពលរដ្ឋរក្សាទឹកតាមផ្ទះ នីមួយៗពេលមានភ្លៀងធ្លាក់៕