ការមិនបានបញ្ជាក់កាលបរិច្ឆេទ និងការណែនាំជាអក្សរខ្មែរឲ្យបានត្រឹមត្រូវអាចជាហានិភ័យមួយដែលគួរឲ្យកត់សម្គាល់ផងដែរ។ ដោយមានការខ្វល់ខ្វាយពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋទើបបង្កើតច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។
មាត្រា ៣ (ច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា)បានចែងថា
ផលិតករ និងសេវាករ មានការព្វកិច្ចបញ្ជាក់បង្ហាញជាភាសាខ្មែរលើផលិតផល ទំនិញ និងសេវារបស់ខ្លួនអំពីធាតុផ្សំ វិធីប្រើប្រាស់ កាលបរិច្ឆេទផលិតផល រយៈពេលហួសកំណត់ប្រើប្រាស់ រួមទាំងគោលការណ៍ផ្សេងៗទៀត ដែលធានាបាននូវសុវត្ថិភាព និងសុខភាពអ្នកប្រើ មុននឹងផលិតផល ទំនិញ និងសេវានេះចូកក្នុងដំណើរការធ្វើពាណិជ្ជកម្ម។
ពាណិជ្ជករ អាជីវករ មានតាតព្វកិច្ចអនុវត្តត្រឹមត្រូវទៅតាមសេចក្តីបញ្ជាក់បង្ហាញដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ។
មាត្រា៤(ច្បាប់ដដែល)។
ផលិតករ និងសេវាករ ត្រូវបំពេញនូវកាតព្វកិច្ចក្នុងការធានាអំពីភាពពិតនៃធាតុផ្សំ និងរូបភាពនៃផលិតផលទំនិញ ឬសេវារបស់ខ្លួនដើម្បីចៀសវាងកុំឲ្យអ្នកឲ្យប្រើមានការភ័ន្តច្រឡំ ឬចៀសវាងធ្វើឲ្យមានការប៉ះពាល់ដល់ការប្រកួតប្រជែង។
ពាណិជ្ជករ និងសេវាករក៏ត្រុវបំពេញកាតព្វកិច្ច ដូចមានចែងក្នុងវាក្យខណ្ឌលើចំពោះមុខទំនិញ ឬសេវាដែលខ្លួនយកមកធ្វើពាណិជ្ជកម្ម។
ជារួមមក ផលិតករ ឬសេវាករគួរតែយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវចំពោះការផលិតផល ឬទំនេញរបស់ខ្លួនឲ្យបានត្រឹមត្រូវមុនដាក់លក់នៅលើទីផ្សារដើម្បីឲ្យអតិថិជនទិញយកទៅប្រើប្រាស់។ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ក៏គួរតែពិនិត្យឲ្យបានច្បាស់ លាស់ចំពោះផលិតផល ទំនិញ ដែលមានដាក់កាលបរិច្ឆេទកំណត់ និងរបៀបប្រើប្រាស់ជាអក្សរខ្មែរឲ្យបានត្រឹមត្រូវ ជៀសវាងការលួចលក់ផលិតផលដែលហួសកាលកំណត់ប្រើ ពីសំណាក់ជនទុច្ចរិតមួយចំនួន។ មួយវិញទៀតមន្ត្រីមានសមត្ថកិច្ចពាក់ពន្ធគួរតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហាខាងលើនេះឲ្យបានម៉ត់ចត់បំផុត។
អង្គភាពសារព័ត៍មាន BTN News សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័ 012 589 111(Telegram/Viber/…..)